កូរ៉េខាងជើង ​និង​ខាងត្បូង​នឹង​ដើរ​ក្បួន​ក្រោម​ទង់ជាតិ​រួបរួម​លើក​ទី​៤​ ក្នុង​ទីក្រុង Pyeongchang

147

កូរ៉េខាងត្បូង៖ ​ក្រុម​កីឡា​អត្ត​ព​លិ​កកូរ៉េខាងជើង​ និង​ខាងត្បូងនឹងដើរ​ក្បួនក្រោមទង់ជាតិរួបរួម នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ទីក្រុង​ព្យុង​ឆាងឆ្នាំ២០១៨ នៅថ្ងៃ​សុក្រ​នេះ នឹងក្លាយ​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រលើក​ទី​៤ រវាង​ប្រទេស​ទាំង​២​។​

​​គណៈប្រតិភូរួបរួម​កូរ៉េនឹង​ដឹកនាំចូល​ក្នុងពហុកីឡាដ្ឋានអូឡាំពិក ក្រោម​ទង់ជាតិរួបរួម​តែមួយ​ដែលមាន​កីឡា​អត្ត​ព​លិ​ក​ ២​រូប ក្នុង​នោះ​មួយ​រូប​មកពី​កូរ៉េខាងត្បូង និង​មួយ​រូបមកពីកូរ៉េខាងជើង​។​ ​ទង់ជាតិ​ដែលបង្ហាញពី​ឧបទ្វីប​កូរ៉េ មាន​ពណ៌​ខៀវដែល​ផ្ទៃ​ខាងក្រោយ​ពណ៌​សមាន​តាំងពី​ឆ្នាំ ១៩៨៩​មក នៅ​ពេល​ដែលកូរ៉េ​ទាំង​២​ បាន​ព្រម​ព្រៀងគ្នា​ប្រើទង់ជាតិ​ថ្មី​មួយ សម្រាប់ក្រុមចម្រុះ​បើ​អាច​បង្កើត​ទៅ​បានក្នុងកីឡា​អាស៊ី (Asian Games) ឆ្នាំ​១៩៩០ ដែល​មិន​ធ្លាប់​មាននៅ​ទីបំផុត​៕
​អត្ថបទ៖ សុខ​មាន