បេសកជន​រុស្ស៊ី​ប្រចាំ​នៅ​ UN៖ ​ការ​វាយប្រហារ​​​​របស់​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​​អាមេរិក​ក្នុង​ប្រទេស​ស៊ីរី​​គឺ​ជា​រឿង​​គួរ​ឲ្យ​សោក​ស្ដាយ​​​

78

អាមេរិក៖ បេសកជន​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​​ បាន​ពណ៌នា​អំពី​ការ​វាយប្រហារ​​​របស់​កង​កម្លាំង​ចម្រុះ​​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​​​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ជីវិត ​​ទៅ​លើ​កង​កម្លាំង​គាំទ្រ​​រដ្ឋាភិបាល​ស៊ីរី​ថា ជា​រឿង​​មួយ​គួរ​ឲ្យ​សោក​ស្ដាយ​​ណាស់ និង​បាន​បន្ត​ថា លោក​នឹង​​លើក​យក​រឿង​នេះ​អំឡុង​កិច្ច​ប្រជុំ​បិទ​ទ្វារ ​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​​ ស្ដី​អំពី​ស្ថានការណ៍​​មនុស្ស​ធម៌​របស់​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

សកម្មភាព​វាយប្រហារ​​របស់​ក្រុម​សម្ព័ន្ធ​យោធា​​ ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត ​ជា​រឿង​​គួរ​​ឲ្យ​សោក​ស្ដាយ​​បំផុត​ យើង​នឹង​​លើក​ឡើង​​អំពី​បញ្ហា​នេះ​ យើង​នឹង​សួរ​ពួក​គេ​អំពី​អ្វី​​ដែល​បាន​កើត​ឡើង​ នេះ​បើ​យោង​តាម​​សំដី​លោក Vassily Nebenzia ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ​​បាន​ប្រាប់​ដល់​ក្រុម​អ្នក​យក​ព័ត៌មាន។ លោក​បន្ត​ថា ​លោក​មិន​បាន​ជឿ​ថា​មាន​ជន​ជាតិ​​រុស្ស៊ី​ណា​ម្នាក់​ ​ស្ថិត​នៅ​តំបន់​ដែល​​ទទួល​រង​ការ​វាយប្រហារ​នោះ​ឡើយ​៕​​​

អត្ថបទ៖ រិទ្ធី