មន្ទីរ​ Pentagon៖ ​អាមេរិក​មិន​បាន​ស្វែង​រក​ជម្លោះ​ជាមួយ​កង​ទ័ព​ស៊ីរី​ឡើយ​ ប៉ុន្តែ​​មាន​សិទ្ធិ​ការពារ​ខ្លួន​

116

អាមេរិក៖ ក្រោយ​ពី​ក្រុម​ចម្រុះ​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​ បាន​វាយបកទៅ​លើ​កង​ទ័ព​​ស៊ីរី​ដោយ​សម្លាប់​​ទាហាន​ស៊ីរី​​ជាង ១០០​នាក់​មក​នោះ មន្ទីរ Pentagon ​បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​​នឹង​មិន​ស្វែង​រក​​​​ជម្លោះ​ជាមួយ​​រដ្ឋាភិបាល​ស៊ីរី​ឡើយ​ ប៉ុន្តែ​​មាន​​សិទ្ធិ​ការពារ​ខ្លួន​នៅ​​គ្រប់​កាលៈទេសៈ​ទាំង​អស់។

​​អ្នក​នាំ​ពាក្យ​​មន្ទីរ​ Pentagon ​លោក​ស្រី​ Dana White បាន​ប្រាប់​សន្និសីទ​​កាសែត​ថា កង​ទ័ព​​របស់​យើង​​បាន​ប្រកាន់​​ភ្ជាប់​​នូវ​សិទ្ធិ​ការពារ​ខ្លួន​ ហើយ​នឹង​មិន​ស្វែង​រក​​ជម្លោះ​ជាមួយ​របប​លោក​ អាសាត ឡើយ។ ​ក្រុម​ចម្រុះ​​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​កន្លង​ទៅ​ថា ​ក្រុម​ចម្រុះ​​ដែល​ដឹក​នាំ​ដោយ​អាមេរិក​​ និង​សម្ព័ន្ធមិត្ត​​របស់​ខ្លួន​ក្នុង​ប្រទេស​ស៊ីរី​ បាន​ធ្វើ​​ការ​វាយប្រហារ​​តាម​អាកាស​ ​និង​ការ​បាញ់​កាំភ្លើង​ធំ​ទៅលើ​កង​ទ័ព​រដ្ឋាភិបាល​​នៅ​ពេល​យប់​​ ដើម្បី​វាយ​រុញ​ច្រាន​​ទៅ​នឹង​​ការ​លប​វាយប្រហារ​មួយ​នៅ​ជិត​តំបន់​យូហ្វ្រេត៕

អត្ថបទ៖ មករា