អ្នក​ដំណើរ​​ ៧១​នាក់​បាត់បង់​ជីវិត​​ក្នុង​ឧបទ្ទវហេតុ​​​ធ្លាក់​យន្តហោះ​​​ ១​គ្រឿង​​នៅ​​​​ក្បែរ​​ទីក្រុង​​មូស្គូ​​

49

រុស្ស៊ី៖ យន្តហោះ​​ដឹក​អ្នក​ដំណើរ​​រុស្ស៊ី​ ១​គ្រឿង​​បាន​ធ្លាក់​នៅ​ក្បែរ​​ទីក្រុង​មូស្គូ​​ភ្លាម​ៗ ​​បន្ទាប់​​ពី​បាន​​ហោះ​​ហើរ​ចេញ​​​​ពី​អាកាស​​យានដ្ឋាន​កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិលមិញ ​ដែល​បាន​សម្លាប់​​មនុស្ស​ទាំង​អស់​ ៧១​នាក់​​នៅ​លើ​យន្តហោះ​​​នោះ​ ហើយ​ក្រុម​ស៊ើប​អង្កេត​បាន​និយាយ​ថា ​ពួក​គេ​កំពុង​រក​មើល​មូលហេតុ​​គ្រប់​យ៉ាង ​​ដែល​បណ្ដាល​​ឲ្យ​​​យន្តហោះ​ ១​គ្រឿង​​នេះ​ធ្លាក់។

​សីតុណ្ហភាព​​មាន​កម្រិត​​ជា​អប្បបរមា​ប្រហែល​ ​៥​អង្សា​សេ​ ជាមួយ​នឹង​ការ​ធ្លាក់​ព្រិល​តាម​រដូវកាល​ នៅ​ពេល​ដែល​​យន្តហោះ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​​ AN-148 របស់​ក្រុម​ហ៊ុន​​ Saratov Airlines បាន​ហោះ​ហើរ​ទៅ​កាន់​ទីក្រុង​​ Orsk ​ក្នុង​តំបន់​ Orenburg ចម្ងាយ​​ប្រហែល​ ១៥០០​គីឡូម៉ែត្រ​​នា​ភាគ​​អាគ្នេយ៍​​​ទីក្រុង​មូស្គូ។ ​អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​លោក Sergei Kreyeooy បាន​លើក​ឡើង​ថា ​សមាជិក​​គ្រួសារ​​ជន​រង​គ្រោះ​​នឹង​ទទួល​​បាន​ការ​​ជួយ​គាំទ្រ​​ផ្នែក​ផ្លូវ​ចិត្ត​ និង​​បន្ថែម​ថា ​ការងារ​រៀប​ចំ​​បញ្ជាក់​​អត្តសញ្ញាណ​​អ្នក​ដំណើរ​​កំពុង​ដំណើរ​ការ​ហើយ។ ​រូប​ភាព​នៅ​ក្នុង​ទូរទស្សន៍​​បង្ហាញ​ពី​កន្លែង​ធ្លាក់​​យន្តហោះ ​​ឲ្យ​ឃើញ​ពី​បំណែក​យន្តហោះ​​​ក្នុង​នោះ​​យ៉ាង​ហោច​ណាស់មាន​​​​ម៉ាស៊ីន​មួយ​ នៅ​លើ​ទីវាល​​ដែល​​គ្រប​ដោយ​ព្រិល​យ៉ាង​ក្រាស់៕

អត្ថបទ៖ រិទ្ធី