មនុស្ស​ ៣​នាក់​​បាត់បង់​ជីវិត​ និង ៤​នាក់​រង​របួស​ក្នុង​ឧបទ្ទវហេតុ​​ធ្លាក់​ឧទ្ធម្ភាគចក្រ ១គ្រឿង​​នៅ​សហរដ្ឋ​អាមេរិក​

170

អាមេរិក៖ មនុស្ស ៣​នាក់​​បាន​បាត់បង់​ជីវិត និង ៤​នាក់​ផ្សេង​ទៀត ​​ត្រូវ​បាន​​គេ​បញ្ជូន​​យ៉ាង​រួសរាន់​ទៅ​កាន់​មន្ទីរពេទ្យ​​នេវ៉ាដា​ របស់សហរដ្ឋ​អាមេរិក​​ បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រ​​ ១​គ្រឿង​​បាន​ធ្លាក់​នៅ​ជ្រលង​​ជ្រោះ​ជ្រៅ​កាល​ពី​​ល្ងាច​ថ្ងៃ​សៅរ៍​​ ទី១០ ខែ​កុម្ភៈ​​​ នេះ​បើ​យោង​តាម​​សេចក្ដី​រាយការណ៍​​របស់​​​សារព័ត៌មាន​​វ៉ា​ស៊ីនតោ​ប៉ុស្តិ៍។

លោក Francis Bradly នាយ​នគរបាល​ជាតិ​​​ហួរឡាប៉ៃ​បាន​និយាយ​ថា ​មនុស្ស ៦​នាក់​ក្នុង​ចំណោម​មនុស្ស ៧​នាក់​នៅ​លើ​ឧទ្ធម្ភាគចក្រ​ ១​​គ្រឿង​នេះ​គឺ​ជា​ជន​ជាតិ​​អង់គ្លេស។ ​អ្នក​នៅ​​មាន​ជីវិត​ទាំង ៤​នាក់​ត្រូវ​គេ​បញ្ជូន​​យ៉ាង​រួស​រាន់​ ទៅ​កាន់​មន្ទីរពេទ្យ​​​​​ក្នុង​តំបន់​ដែល​កើត​មាន​​គ្រោះ​ថ្នាក់៕

អត្ថបទ៖ រិទ្ធី