ពានរង្វាន់​ប្រណាំងសេះ Smart Land Home Champion រក​ឃើញ​ជើង​ខ្លាំង​ប្រចាំ​ខែ​កុម្ភៈ

91

ប្រណាំង​សេះ៖ ការប្រកួត​កីឡា​ប្រណាំងសេះ​ដណ្ដើម​ពានរង្វាន់ Smart Land Home Champion ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​លើ​ទីលាន SCT Sport Complex នា​តំបន់​អភិវឌ្ឍន៍ 7NG ឃុំ​វិហារ​សួគ៌ បាន​រក​ឃើញ​ជើង​ខ្លាំង​ទៀតហើយ ក្រោយ​ឆ្លងកាត់​ប្រកួត​ដ៏​តានតឹង​បំផុត​កាលពី​ម្សិលមិញ។សម្រាប់​វត្តមាន​សេះ​ចូលរួម​ប្រកួត​ប្រចាំខែ​កុម្ភៈ​នេះ គឺ​សុទ្ធសឹងតែ​ជា​សេះ​ល្អ ហើយ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួតបាន​បែង​ចែក​ជា ២​កម្រិត​ប៉ុណ្ណោះ​សម្រាប់​ធ្វើ​ការប្រកួតពោល​គឺ​កម្រិត D និង​កម្រិត C ដែល​មាន​សេះ​ចូលរួម​សរុប​ជិត ៤០​ក្បាលពិសេស​គឺ​កម្រិត C ដែល​មាន​ចំនួន​សេះ​កើន​ឡើង​ដល់ ១៨​ក្បាល ហើយ​បាន​ធ្វើ​ការប្រកួតយ៉ាង​ស្វិតស្វាញ​ទៀត​ផង​។​ ចំពោះ​លទ្ធផល​សម្រាប់​ការ​ប្រណាំង​កម្រិត D ដែល​មាន​សេះ ១៨​ក្បាល​ចូលរួមចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​សេះ​ឈ្មោះ អា​ផ្កាយ​, លេខ​២ សេះ​ឈ្មោះ អា​រ៉េ និង​លេខ​៣ សេះ​ឈ្មោះ អាច​ង្កំ​។ រីឯ​លទ្ធផល​ការ​ប្រណាំងសេះ​កម្រិត C គឺ​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​សេះ​ឈ្មោះ Don Ti Na, លេខ​២ សេះ​ឈ្មោះ NA VA RA និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​សេះ​ឈ្មោះ Man DO ZA។

សូម​បញ្ជាក់​ថា សល់​រយៈពេល ២​ខែ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​ប្រណាំងសេះ​ពានរង្វាន់ Smart Land Home Champion ដណ្ដើម​ប្រាក់​រង្វាន់​ធំ ២៥,០០០​ដុល្លារ នឹង​មកដល់​នា​ដើម​ខែ​មេសា​ខាងមុខ ខណៈ​ការប្រកួត​នឹង​មាន​សេះ​មកពី ៣​ប្រទេស​ចូលរួមគឺ​ម្ចាស់ផ្ទះ​កម្ពុជា វៀតណាម និង​ថៃ ដែល​សុទ្ធ​សឹង​ជា​សេះ​កម្រិត A។ ដូច្នេះ​បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹម​សេះ 7NG បាន​នឹង​កំពុង​បំប៉ន​សេះ​របស់​ខ្លួន ដើម្បី​ត្រៀម​ការប្រកួត​ពានរង្វាន់​អន្តរជាតិ​នេះ​។ ហេតុ​នេះ​ហើយ​ទើប​ការប្រកួត​ប៉ុន្មាន​ខែ​ចុងក្រោយមិន​មាន​សេះ​កម្រិត A ចូលរួម​ប្រកួត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អឿន សុផល មន្ត្រី​បច្ចេកទេស​រៀបចំ​ការប្រកួត៕
អត្ថបទ៖ លី ឈុន​ឡា