អ្នក​ជំនាញ​ជប៉ុន​ថា ថ្នាល​បេ​ស្ប​ល​កម្ពុ​ជា​មាន​ទេពកោសល្យ​ខ្ពស់​

40

បេ​ស្ប​ល​​៖ អតីត​ជម្រើស​យុវជន​បេ​ស្ប​ល​​ជប៉ុន លោក Takashi Matsu Yoshi បង្ហើប​ថា អត្ត​ព​លិ​ក​បេ​ស្ប​ល​វ័យក្មេង​កម្ពុជា មាន​សក្ដានុពល​អាច​ប្រជែង​មេដាយ​ថ្នាក់​តំបន់​បាន ប្រសិនបើ​ពួកគេ​ទទួល​បាន​ការ​ហ្វឹក​ហាត់​ត្រឹមត្រូវ​បន្ថែម​ទៀត​។

​​លោក Takashi Matsu Yoshi គ្រូ​ជម្រើស​ជាតិ​​បេ​ស្ប​ល​កម្ពុជា ដែល​ភាគី​ជប៉ុន​ទើប​បញ្ជូន​មក​ដឹកនាំ​បាន​អះ​អាង​ថា កីឡាករ​កីឡា​ការិនី​បេ​ស្ប​ល​វ័យក្មេង​កម្ពុជា ពិត​ជា​មាន​ទេពកោសល្យ​ខ្ពស់​ដោយវិន័យ កម្លាំង និង​ភាព​វាងវៃរបស់​ពួកគេ​មាន​អំណោយផល​ស្រាប់​។​ ​អោយ​ដឹង​ក្នុង​ឱកាស​ចុះ​ពិនិត្យ​សកម្មភាព ​ប្រកួត​សាកល្បង​ប្រចាំ​សប្ដាហ៍នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​ និង​កីឡាកាល​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ​ម្សិលមិញ អតីត​ជម្រើស​យុវជន​បេ​ស្ប​ល​ជប៉ុន លោក Takashi Matsu Yoshi និយាយ​ថា កីឡាករ​វ័យក្មេង​កម្ពុ​ជាគួរ​ហ្វឹកហាត់​ឱ្យ​ខ្លាំង​បន្ថែម​ទៀត ដើម្បី​ធានា​ដល់​ដំណើរ​ឈាន​ទៅ​រក​មេដាយ​នៅ​ស៊ី​ហ្គេម​២០២៣​។

​​អតីត​កីឡាករ​ប្រចាំ​សាលា​នៅ​ប្រទេស​ជប៉ុន​ ដែល​មាន​សមត្ថ​ភាព​រូប​នេះ​បាន​ប្រាប់​ទៀត​ថា លោក​មានការ​ភ្ញាក់ផ្អើល​មែនទែន នៅ​ពេល​ដែល​ឃើញ​អត្ត​ព​លិ​ក​វ័យក្មេង​កម្ពុជាមាន​កម្លាំង ភាព​វាងវៃ ល្អ​ប្រសើរ លើ​ប្រភេទ កីឡា​មួយ​នេះ​។ លោក​គិត​ថា​អត្ត​ព​លិ​ក​ក្មេងៗ​ទាំងនេះគួរ​ប​ឲ​ហ្វឹកហាត់ និងបច្ចេកទេស​បន្ថែម​ទៀត ព្រោះ​ពួកគេ​មានទេពកោសល្យ​ពី​កំណើត​។​ ​ហើយ​ក្នុង​បេសកកម្ម​ជួយ​កីឡា​បេ​ស្ប​ល​កម្ពុជា​រហូតដល់​ស៊ី​ហ្គេម​២០២៣ លោក Takashi Matsu Yoshi សន្យា​ថា នឹង​ប្រឹងប្រែង​បង្វឹក​អត្ត​ព​លិ​ក​កម្ពុជា ឱ្យ​លេចធ្លោ​នៅ​លើ​ឆាក​អន្តរជាតិ​៕

​​គួរ​បញ្ជាក់​ថា លោក Takashi Matsu Yoshi នឹង​កាន់​តំណែង​ជា​គ្រូ​បង្វឹក​បេ​ស្ប​ល​ជម្រើស​ជាតិ​កម្ពុជាចាប់ពី​ឆ្នាំ​២០១៨​នេះ​តទៅ ក្រោម​ជំនួយ​របស់​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជាជប៉ុន JCIA ដែល​ទើប​ចុះ អនុស្សរណៈ​យោគយល់​គ្នា​ ជាមួយ​សហព័ន្ធ​កីឡា​បេ​ស្ប​ល​កម្ពុជា​កាលពី​ថ្មីៗ​នេះ​៕