Barcelona រក​មិនបាន​មួយ​គ្រាប់​ប្រកួត​ដំបូង​រដូវ​កាល​នេះ​ ក្រោយ​ស្មើ​ជាមួយ​ភ្ញៀវ Getafe 0-0

67

បាល់ទាត់៖ ​Barcelona ទទួល​ស្វាគមន៍ Getafe នៅ Nou Camp យប់​ម៉ិ​ញ​នេះ​សប្ដាហ៍​ទី23 ក្រប​ខណ្ឌ​អេ​ស្ប៉ា​ញ La Liga បញ្ចប់​ដោយ​លទ្ធផល 0-0 ប៉ុណ្ណោះ​។

​​Lionel Messi, Luis Suarez និង Philippe Coutinho សុទ្ធតែ​ចាប់ផ្ដើម​ប្រកួត​ដំបូង​ តែ​សុទ្ធតែ​មិន​អាច​រក​គ្រាប់ បាល់​បាន ខណៈ Barcelona ស្ថិតិ​គ្រប់គ្រង​បាល់​ដល់​ទៅ 79-21%​។ ​អ្នកចាំទី​របស់ Getafe, Vicente Guaita ជារឿយៗ​សង្គ្រោះ​បាល់​បាន​ពី​ការប៉ុនប៉ង​ស៊ុត​របស់ Coutinho និង Messi​។ ​លទ្ធផល 0-0 នេះ​ក៏​ជា​កំណត់ត្រា​មួយ​ដែរ​សំរាប់ Barcelona ពោល​គឺជា​លើកដំបូង​ហើយ​ដែល​ក្រុម​របស់​លោក Ernesto Valverde រក​មួយ​គ្រាប់​មិនបាន​ក្នុង​រដូវ​កាល​នេះ​។

​​តែ​យ៉ាង​ណា​ក្តី Barcelona នៅតែ​មិន​ចាញ់​ក្នុង​លី​ហ្គ​ក្រោយ 23ប្រកួត​ឈ្នះ18 ស្មើ5 មាន 59ពិន្ទុ​។ ក្រុម​លេខ​ពីរ​គឺ Atletico Madrid មាន 52ពិន្ទុ​ដេញ​ពីក្រោយ 7ពិន្ទុ ខណៈ Valencia លេខ3 និង Real Madrid លេខ4៕
​អត្ថបទ​៖​នាង សុភា​វុ​ធ