មនុស្ស ៥​នាក់​បាត់​បង់​ជីវិត និង​ជាង ៤០​នាក់​រង​របួស​​​ក្នុង​ការ​វាយប្រហារ​​តាម​អាកាស​​​លើ​​ទីក្រុង​ឌូម៉ា​ប្រទេស​ស៊ីរី​

85

ស៊ីរី៖ មនុស្ស ៥​នាក់​ក្នុង​នោះ​មាន​ទាំង​​កុមារ ២​នាក់​ផង​បាន​បាត់បង់​​​​ជីវិត​ និង​​ជាង ៤០​នាក់​​ផ្សេង​ទៀត​​រង​របួស បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​​ជា​ច្រើន​ ដោយ​​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​ទៅ​លើ​​ទីក្រុង​ឌូម៉ា​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១០ ខែ​កុម្ភៈ ហើយ​ក្រុម​អ្នក​តាម​​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ និង​តាម​ដាន​សង្គ្រាម​​បាន​និយាយ​ថា វីដេអូ​ដែល​​បង្ហា​​ញ​តាម​ប្រព័ន្ធ​​អនឡាញ ​មាន​បំណង​​ឲ្យ​ឃើញ​​អំពី​ក្រុម​ការ​ងារ​ជន​ស៊ីវិល​​រួស​រាន់​​ជួយ​អ្នក​រង​របួស។

​នៅ​ក្នុង​វីដេអូ​ឃ្លីប​​មួយ​ក្នុង​ចំណោម​វីដេអូ​ឃ្លីប​​ទាំង​អស់​​ ដែល​គេ​បាន​​បង្ហោះ​​តាម​អន​ឡាញ​​មាន​ក្រុម​សមាជិក​​ការពារ​ជន​ស៊ីវិល​​មួក​​ស ​ត្រូវ​គេ​មើល​ឃើញ​​បាន​​បើកបរ​រថយន្ត​ឆ្ពោះ​ទៅ​កាន់​ទី​កើត​ហេតុ ​​នៃ​ការ​វាយប្រហារ​​ពី​អាកាស​​ ខណៈ​ធូលី និង​ផ្សែង​​យ៉ាង​ក្រាស់​​ទ្រោល​ឡើង​នៅ​តំបន់​អ្នក​ស្រុក​​រស់​នៅ​ មុន​ពេល​​បាន​សង្គ្រោះ​បុរស​​​រង​របួស​ម្នាក់​ដេក​នៅ​លើ​ផ្លូវ​​ និង​សែង​ដាក់​​​លើ​ហ្វ្រង់​ការ​។ ​វីដេអូ​​ ១​ផ្សេង​ទៀត​​មាន​សមាជិក​​ក្រុម​មួក​ស ​​ត្រូវ​គេ​មើល​​ឃើញ​កំពុង​​បាញ់​ទឹក​​ពន្លត់​​អណ្ដាត​​ភ្លើង​​ នៅ​ក្នុង​អគារ​មួយ​​រង​ការ​វាយប្រហារ​​ពី​អាកាស។

ការ​វាយប្រហារ​​តាម​អាកាស​​របស់​រុស្ស៊ី និង​ស៊ីរី​​លើ​តំបន់​ដែល​មាន​​ក្រុម​ឧទ្ទាម​គ្រប់គ្រង​​មួយ​ចំនួន ​​បាន​សម្លាប់​ជន​ស៊ីវិល​ ២៣០​នាក់​កាល​ពី​​សប្ដាហ៍​​កន្លង​ ទៅ​​ស្ថិត​ក្នុង​​អំពើ​ហិង្សា​​យ៉ាង​អាក្រក់​បំផុត​​នៃ​ជម្លោះ​​ ក៏​នឹង​អាច​បង្ក​ឲ្យ​មាន​​សង្គ្រាម​ឧក្រិដ្ឋកម្ម​ នេះ​បើ​យោង​តាម​​ការ​ឲ្យ​ដឹង​​ពី​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ របស់អង្គការ​សហប្រជាជាតិ​បាន​និយាយ​​កាល​ពី​ថ្ងៃ​សៅរ៍​​កន្លង​ទៅ៕​

អត្ថបទ៖ រិទ្ធី