កីឡា​ករ Ted​ Potter ឈ្នះ​​ជើងឯកការប្រកួតវាយហ្គោល​ក្រប​ខណ្ឌ PGA Tour AT&T Pebble Beach Pro-Am​

42

ហ្គោល៖ ​ការប្រកួត AT&T Pebble Beach Pro-Am ស្ថិត​ក្នុង​ក្រប​ខណ្ឌ PGA Tour ដែល​មាន​ប្រាក់​រង្វាន់ 7លាន 4សែន​ដុល្លារ​អាមេរិក ​បាន​បញ្ចប់​ហើយ​កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​នេះ ​ដែល​ជ័យ​លាភី​ធ្លាក់​ទៅលើ​កណ្ដាប់ដៃ​កីឡាករ Ted Potter ក្រោយពី​ធ្វើ​បាន​ល្អ​ជាងគេ។​​ការប្រកួត​ដែល​រៀបចំឡើង​នៅ​លើ​ទីលាន Pebble Beach Golf Links Spyglass Hill Golf Course កីឡាករ​វ័យ ៣៤ឆ្នាំ​ជា​អ្នក​បំបែក​កញ្ចប់​ទឹកប្រាក់​មហា​ល​នេះ​ ក្រោយពី​ធ្វើ​បាន 3 under par 69 នៅ​ថ្ងៃ​ចុងក្រោយ​ហើយ​សរុប​ចូលគ្នា​ទាំង ៤ថ្ងៃ​កីឡាករ​លំដាប់​ទី២៤៦ ពិភពលោក​រូប​នេះ​ធ្វើ​បាន​ដល់​ទៅ 17 under par 270 ពោល​គឺ​មាន 3 stroke នាំមុខ​ដាច់​លេខ២ រួមមាន 4នាក់​ដូចជា Jason Day Dustin Johnson Phil Mickelson នឹង Chez Reavie ដែល​ជា​អ្នកធ្វើ​បាន​ល្អ​ជាងគេ​កាល​ថ្ងៃ​ទី​១។

​​ហើយ​តាមរយៈ​ជ័យជំនះ​នេះ Ted Potter ធ្វើ​បាន​សម្រេច​ក្នុង​ការ​ដណ្ដើម​យក​ជើង​ឯក​ក្រប​ខណ្ឌ PGA Tour មក​គ្រប់គ្រង​ជា​លើក​ទី២ បានសម្រេចក្រោយ​ឈ្នះ​ដំបូង​តាំងពី​ឆ្នាំ២០១២ មក​។​ ​​គួរ​បញ្ជាក់​ដែរ​ថា​ក្រោយពី​ក្លាយ​ជា​ជើងឯក AT&T Pebble Beach Pro-Am ក្នុង​ឆ្នាំ២០១៨ នេះ Potter ទទួល​បាន​ប្រាក់​រង្វាន់ ១​លាន ៣​សែន​ដុល្លារ​អាមេរិក៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ