ប្អូន​ស្រី​មេដឹកនាំ​ ​គីម​ ជុង​អ៊ុន ​ទស្សនា​ការ​ប្រគំ​តន្ត្រី​រួមគ្នា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​

203

កូរ៉េខាងត្បូង៖ ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង​លោកស្រី គីម យ៉ូ​ជុង បាន​ទស្សនាការ​ប្រគំតន្ត្រីរបស់​ក្រុម​តន្ត្រីកូរ៉េខាងជើងរួមគ្នា​ជាមួយ លោក មូន ចេ អ៊ី​ន​ ប្រធានាធិបតីកូរ៉េខាងត្បូងកាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល។​

​អំឡុង​ការ​ប្រគំ​តន្ត្រីសមាជិក​ក្រុម Kpop មកពី​ក្រុម Girl’s Generation របស់​កូរ៉េខាងត្បូងគឺកញ្ញា សេ ហ៊ី​យ៉ុ​ន បាន​ចូលរួម​សម្ដែង​ជាមួយ​ក្រុម​តន្ត្រី​កូរ៉េ​ខាងជើង។ ចំណែក​តារា​ចម្រៀង​ស្រី​កូរ៉េ​ខាង​ជើង និង​ប្រធាន​ក្រុម​តន្ត្រី Samjiyon orchestra កញ្ញា ហ៊ី​យ៉ុង សុង​វ៉ូ​ល ក៏បាន​ចូលរួម​សម្ដែង​ផង​ដែរ។ ​គណៈប្រតិភូ​កូរ៉េខាងជើងជា​ក្រុម​មន្ត្រី​ជាន់ខ្ពស់​បំផុត​ ដែល​ធ្វើដំណើរ​មកកាន់​ប្រទេស​កូរ៉េខាងត្បូង ​រួម​ទាំង​ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង​លោក​ គីម ​ជុង​អ៊ុន ​បាន​បញ្ចប់​ដំណើរទស្សនកិច្ច​របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​។​ ប៉ុន្តែ​បន្ទាប់ពី​ការ​ធ្វើ​ឲ្យ​មានការពេញ និង​ការចាប់អារម្មណ៍ដល់​សាធារណជន​កូរ៉េខាងត្បូង ដំណើរ​ទស្សនកិច្ច​នេះនៅតែ​បង្កប់​នូវ​ការ​មន្ទិលសង្ស័យ យ៉ាង​ខ្លាំង​ជុំវិញ​ភាព​ស្មោះ​ត្រង់របស់​ទីក្រុង​ព្យុងយ៉ាង លើ​ការ​ពង្រឹង​ទ​នាក់ទំនង​នានា​រវាង​ប្រទេស​បងប្អូន​ទាំង​២​។​

​​លោក គីម ជុង​អ៊ុន បាន​អញ្ជើញ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូន​ ចេអ៊ី​ន សម្រាប់​កិច្ច​ពិភាក្សា​នានាក្នុងទីក្រុងព្យុងយ៉ាង ដែល​ក្រុម​មន្ត្រី​កូរ៉េខាងត្បូងមួយ​ចំនួន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ថា ជា​ការ​បង្កើត​វេទិកា​មួយ​សម្រាប់​ជំនួប​ជា​លើកដំបូង របស់មេដឹកនាំ​កូរ៉េ​ទាំង​២ ​ក្នុង​រយៈពេល​ជាង​ ១០​ឆ្នាំ​មកនេះ​៕
អត្ថបទ៖ សុខ​មាន