Juventus នឹង​បើក​សាលា​បាល់ទាត់​មួយ​នៅ​ក្រុង​ហូ​ជី​មី​ញ​ប្រទេស​វៀតណាម​

74

បាល់ទាត់៖ ​ក្លឹប​បាល់ទាត់​អ៊ីតាលី​សេះបង្កង់ Juventus នឹង​អាច​មាន​សាលា​បាល់ទាត់​មួយ​នៅ​ប្រទេស​វៀតណាម នេះ​បើ​តាម​ការ​បង្ហាញ​គម្រោង​អភិវឌ្ឍ​បាល់ទាត់​របស់​ក្លឹប​អ៊ីតាលី​មួយ​នេះ ក្រោម​ការ​បង្ហាញ​អោយ​ដឹង​ដោយ​លោក Carlo Mastellon ដែល​ជា​គ្រូ​បង្វឹក​ថ្នាល​របស់​ក្លឹប​។

​​ប្រសិន​អ្វីៗ​ដំណើរការ​តាម​គម្រោងសាលា​បាល់ទាត់​នោះ​ នឹង​ត្រូវ​បាន​រៀបចំឡើង​នៅ​ទីក្រុងហូជីមិញ ដែល​នឹង​ធ្វើ​អោយ​វៀតណាម​ក្លាយ​ជា​ប្រទេស​អាស៊ាន​ ដំបូង​មាន​សាលា​បាល់ទាត់​របស់ Juventus​។ ​សាលា​បាល់ទាត់​របស់ Juventus នៅ​នឹង​បង្ក​ឱកាស​បន្ថែម​ទៀត​ដល់​យុវជន​វៀតណាម​ ក្នុង​ការ​ពង្រីក​សមត្ថភាពរបស់​ពួកគេ ខណៈ​ដែល​ក្លឹប​ក្នុងស្រុក​មួយ​ចំនួន​មាន​ថ្នាល​យុវជន​របស់​គេ​ដែរ​ដូចជា Hoang Gia Lai, PVF និង Viettel​។ ​សូម​បញ្ជាក់​ថា ​សាលា​បាល់ទាត់​របស់ Juventus មាន 45កន្លែង​លើ​ពិភពលោក ក្នុង​នោះ​ទ្វីប​អាស៊ី​មាន​ដូច​ជា ចិន, ជប៉ុន, លី​បង់, អារ៉ាប់​រួម, បា​រ៉ែ​ន, អូ​ម៉​ង់ និង គុយ​វ៉ែត​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ