ចំនួន​អ្នក​បាត់បង់​ជីវិត​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​កោះ​តៃវ៉ាន់​កើន​ឡើង​ដល់ ​១៧​នាក់ ​ខណៈ​ប្រតិបត្តិការ​ស្វែង​រក​បាន​បញ្ចប់​

83

តៃវ៉ាន់៖ ​ក្រុម​អ្នក​សង្គ្រោះ​បាន​បញ្ចប់​ប្រតិបត្តិការ​ស្វែង​រក​របស់​ពួកគេ​កាលពី​ថ្ងៃអាទិត្យ នៃ​អគារ​មួយ​ដែល​បាន​បាក់​ស្រុតដោយសារ​កា​រញ្ជួយ​ដី​កម្រិត ៦,៤​រ៉ិ​ច​ទ័​រ ខណៈ​មនុស្ស​ ២​នាក់​ដែល​​ជាប់​ក្នុង​អគារ​នោះ​ត្រូវ​គេ​សន្និដ្ឋាន​បាន​បាត់​បង់ជីវិត​។​

​​ក្រុម​បុគ្គលិក​សង្គ្រោះ​បន្ទាប់​បាន​ព្យាយាម​ស្វែងរក​ តាម​គំនរ​ថ្ម​នៅ​បាត​ក្រោម​អគារ Yun Tsui កម្ពស់​ ១២​ជាន់​ចាប់​តាំង​ពី​ការ​រញ្ជួយ​ដីអង្រួនភាគ​ខាងកើត​ទីក្រុង​ហួ​លៀន កាលពី​ល្ងាច​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​។​ អគារ​នេះបាន​ទ្រេតជា​រាង​មុំ​ប្រហែល ៥០​ដឺ​ក្រេ ដែល​បង្ក​ភាព​ស្មុគស្មាញដល់កិច្ចខិតខំ​ប្រឹង​ប្រែង​សង្គ្រោះ ​ដោយសារ​បារម្ភ​ពី​ការ​បាក់​រលំគ្រប់​ពេល៕
អត្ថបទ៖ សុខ​មាន