កីឡាករ​ប្រេ​ស៊ី​ល Lucas Chianca ឈ្នះ​ការប្រកួត​ជិះ​ស្គី​បន្ទះក្ដារ​លើ​ទឹក​រលក​នៅ​ព័រ​ទុយ​ហ្គា​ល់​

59

ជិះ​ស្គី៖ ​កីឡាករ​ជំនាញ​ជិះ​ស្គី​បន្ទះក្ដារ​សញ្ជាតិ​ប្រេ​ស៊ី​ល Lucas Chianca បាន​ដណ្ដើម​យក​ជ័យជំនះ​ក្នុង​ការ​ប្រកួត World Surfing League Big Wave Tour ដែល​គេ​រៀបចំឡើង​នៅ​ឆ្នេរ Nazare ក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​នេះ។​​ការប្រកួត​ពិតជា​មាន​ភាព​ទាក់ទាញ​បំផុត​ ដោយមាន​រលក​កម្ពស់​ខ្ពស់​ចាប់ពី ៦ទៅ ៨​ម៉ែត្រ​ ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍​នៅ​ឆ្នេរ​មាន​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង។ ​កីឡាករ Lucas Chianca ដែល​តែងតែ​បង្ហាញ​មុខ​សឹង​គ្រប់ការ​ប្រកួត​ធ្វើ​បាន​យ៉ាង​ល្អ ​ដើម្បី​ដណ្ដើម​យក​ជ័យជំនះ​ជា​លើកដំបូង​បំផុត​របស់​ខ្លួន​ក្នុង​កម្មវិធី​លក្ខណៈ Tour នេះ​ក្រោយ​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត 19.89 លេខ​២ បាន​ទៅ​កីឡាករ​មកពី​កោះ​ហា​វ៉ៃ Billy Kemper មានតែ 13.93ពិន្ទុ​ប៉ុណ្ណោះ នឹង​លេខ​៣ ធ្លាក់​ទៅលើ​កីឡាករ Natxo Gonzalez ហើយ​លេខ​៤ កីឡាករ Kai Lenny មកពី​កោះ​ហា​វ៉ៃ​ផង​ដែរ។ ​​គួរ​បញ្ជាក់​ថា​ ការប្រកួត​ជិះ​ស្គី​បន្ទះក្ដារ​លើទឹក​រលក​នៅ​ក្នុង​កម្មវិធី​លក្ខណៈ Tour នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ខាងមុខនេះ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ