កម្ពុជា​ស្នើ​អង់គ្លេស​ពិចារណា​ការ​បង្កើត​វិទ្យាស្ថាន​ការទូត​កម្ពុជា​អង់គ្លេស​ក្នុង​ក្រសួងការបរទេស​កម្ពុ​ជា​

125

ភ្នំពេញ៖ ខ​ណៈ​កម្ពុជា​មានការ​ពង្រឹង​ខ្លាំង​លើ​វិស័យ​ការទូត​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន រដ្ឋាភិបាល​កម្ពុជា​ បាន​ស្នើ​ចក្រភព​អង់គ្លេស​ពិចារណា​បង្កើត​វិទ្យាស្ថាន​ការទូត​កម្ពុជា​អង់គ្លេស ក្នុង​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។​

នា​ព្រឹក​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ ២០១៨​នេះ​លោក Edward Vaizey បេសកជន​នាយករដ្ឋមន្ដ្រី​អង់គ្លេស ទទួលបន្ទុក​ពាណិជ្ជកម្ម បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។

នាឱកាស​នោះ​ឯកឧត្តម ប្រាក់ សុខុន បានលើកឡើង​ពី​ការពង្រឹង​ការទូត​របស់​កម្ពុ​ជាមាន​ការរីកចម្រើន​ខ្លាំង ដែល​ទទួលស្គាល់​ពី​បណ្តា​ប្រទេស​ជាច្រើន ក្នុង​តំបន់​អាស៊ាន​និង​ពិភពលោក​។ នេះ​បើ​យោងតាម​ការ​អោយដឹងរ​បស់​ឯកឧត្តម ជ៊ំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​

​​ឯកឧត្តម ជ៊ំ សុន្ទរី​ បានបញ្ជាក់​ទៀតថា ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ពង្រីក​សក្កា​នុព​ល​ជាច្រើន​មកទល់​សព្វ​ថ្ងៃនេះ គឺ​ចាប់​ផ្តើមឡើង​នូវ​ចំណង​ការទូត​ជាមួយ​បណ្តា​ប្រទេស ដើម្បី​ស្វែងរក​ការវិនិយោគ​ឈានទៅរក​ការអភិវឌ្ឍ​ជាតិ​ទាំងមូល​។​

លើសពីនេះ​ឯកឧត្តម ប្រាក់ សុខុន ​បាន​ថ្លែងប្រាប់​លោក Edward Vaizey​ថា ប្រទេស​កម្ពុ​ជាមាន​ទិសដៅ និង​ចក្ខុវិស័យ​ជាច្រើន​សម្រាប់​ការសហការ​ដៃគូ​វិនិយោគ នេះ​ជាការ​រួម​ចំណេ​ក​ដល់​ចំណង​ការទូត​ប្រទេស​នីមួយៗ​ក្នុងន័យ​បង្កើន​កិច្ចសហប្រតិបត្តិការ​៕​