មនុស្ស​​ ១៨​នាក់​បាត់បង់​ជីវិត និង​ជាង ៦០​នាក់​រង​របួស​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទីក្រុង​ហុងកុង

151

ហុងកុង៖ មនុស្ស​យ៉ាង​ហោច ​១៨​នាក់​ស្លាប់ និង​ជាង ​៦០​នាក់​ផ្សេងទៀត​រង​របួស ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​ល្បឿន​លឿន នៅ​​ទីក្រុង​ហុងកុង​ប្រទេស​ចិនកាលពី​ថ្ងៃ​សៅរ៍ ​ទី១០ ខែ​កុម្ភៈ​ ដែល​ស្ថិតនៅ​ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​បំផុត ​នៅ​ក្នុង​ទីក្រុង​មួយ​នេះរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​បាន​ធ្វើ​ដំណើរ​ទៅកាន់​កន្លែង​កើត​ហេតុ ដើម្បី​បើក​ដំបូល​រថយន្តក្រុង​រំដោះ​អ្នកដំណើរ​ជាប់​ខ្លួន​នៅ​ក្នុង​រថយន្ត​។​ ក្រុម​នគរបាល​នៅ​កន្លែង​កើត​ហេតុ​​និយាយ​ថា តៃកុង​រថយន្ត​ត្រូវ​បាន​ចាប់ខ្លួន ហើយ​ជាប់ចោទ​ពី​បទ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​។​ ដោយឡែកមូលហេតុ​ពិត​ប្រាក​ដែល​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​កើតឡើង គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នោះ​ទេ ខណៈ​ដែល​វា​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​៕

​អត្ថបទ៖ សារ៉ាត់