អ៊ីស្រាអែល​​ព្រមាន​​​​អ៊ីរ៉ង់​​ថែម​ទៀត​ ក្រោយ​​ពី​​​អ៊ីស្រាអែល​​បាន​វាយ​​ឆ្មក់​ទៅ​លើ​​គោលដៅ​​នានា​​នៅ​ក្នុង​ប្រទេស​ស៊ីរី

156

អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រី​​អ៊ីស្រាអែល​លោក បេនចាមីន នេតាន់យ៉ាហ៊ូ បាន​មាន​ប្រសាសន៍​ថា ប្រទេស​របស់​លោក​នឹង​ការពារ​ខ្លួន ​ប្រឆាំង​នឹង​ការ​​វាយប្រហារ​ណា​មួយ​ចេញ​ពី​បច្ចាមិត្ត​ បន្ទាប់​ពី​​អ៊ីស្រាអែល​បាន​​បើក​ការ​វាយប្រហារ​​​ ទៅ​លើ​គោលដៅ​នានា​​ក្នុង​ប្រទេស​​ស៊ីរី​​អស់​ជា​​ច្រើន​ទសវត្ស​មក​។

​អ៊ីស្រាអែល​បាន​ចាប់ផ្ដើម​​វាយ​ឆ្មក់​ទៅ​លើ​គោល​ដៅ​នានា​របស់​អ៊ីរ៉ង់​ បន្ទាប់​មក​បាន​និយាយ​ថា ខ្លួន​បាន​​​ស្ទាក់​យន្តហោះ​​ស៊ើបការណ៍​ (Drone) របស់​អ៊ីរ៉ង់​ ១​គ្រឿង​ដែល​កំពុង​​ឆ្លង​កាត់​​ព្រំដែន​​ប្រទេស​ស៊ីរី​ ចូល​មក​ក្នុង​ប្រទេស​អ៊ីស្រាអែល ​ខណៈ​អ៊ីរ៉ង់​​បាន​បដិសេធន៍​​ទៅ​នឹង​ការ​ចោទ​នេះ។ ​នៅ​ក្នុង​អំឡុង​ពេល​វាយ​លុក​​មួយ​​របស់​អ៊ីស្រាអែល​​ យ៉ាង​ហោច​ណាស់​​យន្តហោះ​ចម្បាំង​​អ៊ីស្រាអែល ១​គ្រឿង​​ដែរ​​ធន F-16 ត្រូវ​បាន​​កង​ទ័ព​ស៊ីរី​បាញ់​ទម្លាក់​​ ពោល​គឺ​​​បាន​ធ្លាក់​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីស្រាអែល​​តែ​ម្ដង។ គេ​ជឿ​ថា ​​នេះ​គឺ​ជា​​លើក​ដំបូង​ហើយ​​ដែល​អ៊ីស្រាអែល​​បាន​បាត់បង់​​យន្តហោះ​ ១​គ្រឿង​​នៅ​ក្នុង​​ចម្បាំង​​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ មក៕​​​

អត្ថបទ៖ មករា