សម្តេច​ម៉ែ ​និង​ព្រះមហាក្សត្រ​ស្តេច​យាង​ទត​ការ​ត្បាញ​ក្រមា​វែង​ជា​គេ​លើពិភ​ពលោក​ បំបែក​កំណត់​ត្រា​ពិភ​ពលោក

131

ភ្នំពេញ៖ ព្រះករុណា ​ព្រះ​មហាក្សត្រ​ ព្រះបាទ​សម្តេច​ព្រះបរមនាថ ​នរោត្តម ​សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុ​ជា និង​សម្តេច​ម៉ែ ​នរោត្តម ​មុនិនាថ​ សីហនុ ​ព្រមទាំង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ា​នី ហ៊ុន​សែន​ រួមទាំង​ឯក​ឧត្តម​ លោកជំទាវ​ ដែ​លជាឥស្សរជន​ក្នុង​ជួរ​ស្ថាប័ន​ព្រឹទ្ធ​សភា​ រដ្ឋ​សភា​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​យាង​ និង​អញ្ជើញ ចូល​រួម​ក្នុង​ពិធី​ត្បាញ​ក្រមាវែង​ជាង​គេ​លើ​ពិភព​លោក​ប្រវែង​១០០០ម៉ែត្រ(មួយពាន់)បំបែកកំ​ណត់ត្រា​ពិ​ភព​លោក​ នៅ​វាល​ព្រះមេរុ ​នៅ​ព្រឹក​ថ្ងៃ១៣រោច ​ខែ​មាឃ​ ឆ្នាំរកា​ ព.ស​២៥៦១​ ត្រូវ​នឹង​ថ្ងៃទី​១៣ ​ខែកុម្ភៈ​ ឆ្នាំ​២០១៨​។


យុទ្ធនាការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ដែលមានប្រវែងរហូតដល់ទៅ១,០០០ម៉ែត្រ មានពណ៌ដ៏ស្រស់ស្អាត ក្រហម លាយសរ នឹងបើកត្បាញសរសៃដំបូងជាផ្លុវការនៅថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ដែលប្រព្រឹត្តទៅ នៅទីតាំង វាលព្រះមេរុ រាជធានីភ្នំពេញ។
យុទ្ធនាការក្រមា «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» នេះ គឺកូនខ្មែរយើងទាំងអស់គ្នាតែម្ដង ជាអ្នកបំបែកកំណត់ត្រាថ្មីមួយនេះដោយផ្ទាល់ដៃ ទាំងលោកតា លោកយាយ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋយើង ពិសេសគឺបងប្អូនជនពិការ ក៏អាចចូលរួមត្បាញផងដែរ ព្រោះយើងបានរៀបចំកន្លែងជម្រាលផ្លូវ សម្រាប់ពួកគាត់ផងដែរ ទោះអ្នកមិនចេះត្បាញ ក៏អាចត្បាញបានដែរ ព្រោះមុននឹងត្បាញ យើងមានក្រុមបច្ចេកទេសចាំបង្ហាញជូនពួកគាត់ជាស្រេច ជឿថាខ្មែរធ្វើបាន»។
ព្រឹត្ដិការណ៍នេះ នឹងបង្កបរិយាកាស ចូលរួមចំណែកពីប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយ មរតកវប្បធម៌ប្រពៃណីខ្មែរ ពិសេសជំរុញ នូវសាមគ្គីភាព ឯកភាពជាតិ ក្រោមដំបូលនៃការរួបរួមគ្នា បង្កើតស្នាដៃដ៏ដំ និងជាមោទនភាពថ្មីសម្រាប់ប្រទេសជាតិ នឹងបង្ហាញកិត្យានុភាពជាតិ នៅលើឆាកអន្ដរជាតិផងដែរ ៕