អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​បាន​ជួយ​សង្គ្រោះ​ជីវិត​សត្វ​ស្លាប​ ត្រយ៉ង​យក្ស​មួយ​ក្បាល​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​

222

ស្ទឹងត្រែង​៖ សត្វ​ត្រយ៉ង​យក្ស​មួយ​ក្បាល​ ត្រូវ​បាន​ក្រុម​អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ​ នាំ​យក​ទៅ​មជ្ឈ​មណ្ឌល​អង្គរ​ សំរាប់​ការ​អភិរក្ស​ជីវ​ចំរុះ​ ស្ថិត​នៅ​ក្បាល​ស្ពាន​ ឧទ្យានជាតិ​ព្រះជ័យ​វរន្ម័ន​រោត្តម ​ភ្មំ​គូលេន​ ខេត្ត​សៀមរាប​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​បន្ទាប់​ពី​អ្នក​ភូមិ​អូរ​ស្វាយ​ ស្រុក​ថាឡាបរិវ៉ាត់ ​ចាប់​បាន​បំរុង​យក​ទៅបរិភោគ​កាល​ពី​ដើម​សប្តាហ៍​នេះ។

​ លោក​ ហួត.វុទ្ធា រ៉ា ​មគ្គុទេស​ទេសចរ​ប្រចាំ​នៅ​ខេត្ត​ស្ទឹងត្រែង ​បាន​បញ្ជាក់​ថា​ កាល​ពីថ្ងៃ​ទី​៧ ខែកុម្ភៈ ​ឆ្នាំ២០១៨​ លោក​បាន​នាំ​ភ្ញៀវ​បរទេស​ទៅ​កំសាន្ត​នៅ​រម្មណីយដ្ឋាន​បូរី​អូរស្វាយ ​ឃុំ​អូរស្វាយ​ ស្រុក​ថាឡាបរិវ៉ាត់​ក្នុង​ដំណើរ​ទេសចរណ៍​មើល​ពី​ធន​ធាន​ធម្មជាតិ ​សត្វ​ស្លាបទឹក ​រស់​នៅ​តំបន់​រាមសារ​។​ លោក​បញ្ជាក់​ថា​ ក្នុង​ដំណើរ​នេះ​ក៏​បាន​ប្រទះ​ឃើញ​សត្វ​ត្រយ៉ាង​យក្ស​ដែល​អ្នក​ស្រុក​នៅ​ឃុំ​អូរស្វាយ​បំរុង​សំលាប់​ធ្វើ​ម្ហូប​ទៅហើយ​ ឃើញ​បែប​នេះ​លោក​បាន​សុំ​ទិញ​ក្នុង​តម្លៃ​៤​ម៉ឺន​រៀល​ដើម្បី​យក​មក​វា​មក​លែង​ទៅ​វិញ​តែ​វា​ហើរ​មិន​រួច​។ លោក​បញ្ជាក់​ថា ក្នុង​ស្ថាន​ភាព​បែប​នេះទើ​ប​លោក​យក​មក​ទុក ​ប្រគល់​ទៅឱ្យអ​ង្គ​ការ​​អភិរក្ស​ជីវៈសាស្ត្រ​ចំរុះ​ ភ្នំគូលែន​ ខេត្ត​សៀមរាប​ យក​ទៅ​សង្គ្រោះ​ជីវិត​វា​ព្រោះវា​ជា​សត្វ​ជិត​ផុត​ពូជ​។​

លោក មីឆែល​ ម៉ាយើហុប​ ប្រធាន​អង្គការ​​អភិរក្ស​​ជី​វៈ​សាស្ត្រ​ចំរុះ​មាន​ស្នាក់​ការ​នៅ​ភ្នំ​គូរលែន​ខេត្ត​សៀមរាបបាន​បញ្ជាក់​ថា​ សត្វ​ត្រយ៉ង​យក្ស​ជា​សត្វ​កម្រ​ដែល​នៅ​លើ​ពិភពលោក​មាន​តែ​ជាង​២០០​ក្បាលតែ​ប៉ុណ្ណោះ​​ហើយ​អំបូរ​សត្វ​នេះ​បច្ចុប្បន្ន​មាន​នៅ​ក្នុង​ប្រទេស​ឡាវ​ជិត​ដប់​ក្បាល​ និង​មាន​​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ជាង​២០០​ក្បាល​តែ​ប៉ុណ្ណោះ​​។​ លោក​បញ្ជាក់​ថា​ ឆ្លង​តាម​ការ​ពិនិត្យ ​សត្វ​ត្រយ៉ង​យក្ស​មួយ​ក្បាល​នេះ​ វាមាន​អាយុ​ប្រមាណ​ជា​៣​ឆ្នាំ ​ស្ថិត​នៅ​ក្នុង​វ័យ​ជំទង់​នៅ​ឡើយ​ ហើយ​មាន​បញ្ហា​ផ្នែក​សុខភាព ​យើង​ត្រូវព្យាបាល​វា​។​ លោក​បន្ថែម​ថា​ អំបូរ​សត្វ​នេះ​ នៅ​ស្នាក់​ការ​នៅ​ភ្នំ​គូរលែ​នខេត្ត​សៀមរាប​លោក​មាន​២​ក្បាល​ដែរ​ ដូច​នេះ​ត្រូវ​យក​វា​ទៅ​ព្យាបាល​ ។​

អ្នកស្រី​ជូ ​លាស្តិង​កាត់​(Julla Stenkat) មន្ត្រី​ពេទ្យ​សត្វ​របស់​អង្គការ​អភិរក្ស​ជីវៈ​សាស្ត្រ​ចំរុះ​បាន​និយាយ​ ថា​សត្វ​ត្រយ៉ង ​យក្ស​មួយ​ក្បាល​នេះ ​​ស្លាប់វា​មាន​ស្នាម​របួស​ហើយ​យើង​អាច ​មើលថែ​នឹង​ព្យាបាល​វា​ឲ្យ​ជាវិញ​បាន​នឹង​មាន​សុខ​ភាព​ធម្មតាវិញ​​ ដើម្បី​រក្សា​ទុក​កុំ​ឲ្យ​ស្លាប់​ព្រោះ​បច្ចុប្បន្ន​នៅ​លើ​ពិភព​លោក​យើង​មានតិចតួចណាស់​។​

សូម​បញ្ជាក់​ថា​ នៅ​ខេត្ត​ស្ទឹងត្រែង​មាន​​អង្គការ​អភិរក្ស​ជីវិត​សត្វ​ស្លាប​ប្រចាំ​នៅ​ស្រុក​សៀមប៉ាង​ដែល​ជា​អ្នក​ផ្តល់​ចំណី​អាហារ​​សំរាប់​អភិរក្ស​ពូជ​សត្វ​ជិត​ផុត​ពូជ​មាន ​សត្វ​ត្មាត​ត្នោត-​ត្មាត​ផេះ​-ត្មាត​ភ្លើង​-ត្រយង​យក្ស-​ត្រយង​ចង្កំ​ក៍ស​-ត្រយង​អង្កត់​ខ្មៅ-​ត្រដក់​តូច-​ត្រដក់​ធំ-​ត្រដក់​ត្រីប្រ​ផេះ-​ឥន្ទ្រី​ខ្មៅ​។​ ចំណែក​នៅ​ខេត្តសៀមរាប​មាន​ ​អង្គការ​ អង្គរ​សំរាប់​​ អភិរក្ស​​ជី​វៈ​សាស្ត្រចំរុះ​ដែល​មាន​ស្នាក់​ការ​នៅ​ភ្នំគូរលែន​មាន​ជំនាញ​ខាង​ព្យាបាល​និង​បង្កាត់​ពូជ​៕