កីឡា​ការិនី​ស្គី​ទឹកកក​ហូ​ឡង់ Ireen Wust ឈ្នះ​មេដាយ​មាស​លើ​ការ​ប្រកួត ១,៥០០​ម៉ែត្រ​ និង​ជា​កំណត់​ត្រា​មេដាយ​អូឡាំពិក​ទី១០

30

អូឡាំពិក៖ ​កីឡា​ការិនី​នៃ​ស្គី​ទឹកកក​ហូ​ឡង់ Ireen Wust បាន​ធានា​រឿង​ប្រវត្តិសាស្ត្រ​មួយ​ហើយ ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ ក្រោយពី​នាង​បាន​យកឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​ប្រកួត ១,៥០០​ម៉ែត្រ​នៅ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ ទីក្រុង​ព្យុង​ឆាង​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​នេះ។​​Ireen Wust ដែល​មាន​វ័យ ៣១​ឆ្នាំ​បាន​ក្លាយ​ជា​អត្ត​ព​លិ​ករ​បស់​ហូ​ឡង់​ដំបូង​គេ​ ​ដែល​បាន​យក​ឈ្នះ​មេដាយ​មាស​អូឡាំពិក​រដូវរងា ៥​គ្រឿងក្នុង​ប្រវត្តិសាស្ត្រ​ ដែល​ច្រើន​ជាង​គេ​ឲ្យ​ប្រទេស​របស់​ខ្លួន​ នឹង​សរុប​នាង​សម្រេច​បាន​មេដាយ​ដល់​ទៅ ១០​គ្រឿង​ក្រោយ​ប្រើ​ពេល ១នាទី​នឹង​ ៥៤.៣៥វិនាទី​លឿន​ជាងគេ ខណៈ​ដែល​កីឡា​ការិនី​ជប៉ុន Miho Takagi បាន​គ្រង​មេដាយ​ប្រាក់ ខណៈ​ដែល​មិត្ត​រួម​ជាង​របស់ Wust គឺ​កីឡា​ការិនី Marrit Leenstra បាន​មេដាយ​សំរឹទ្ធ​ផង​ដែរ​។ ​គួរ​រំលឹក​ថា ​នេះ​ជា​មេដាយ​ទី​២ របស់​នាង​នៅ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​២០១៨ នេះ​ក្រោយពី​បាន​យកឈ្នះ​ការប្រកួត ៣០០០​ម៉ែត្រ​កាលពី​ថ្ងៃ​សៅរ៍​ជាមួយ​នឹង​មេដាយ​ប្រាក់​៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ