Bayern Munich គ្រោង​បង្កើត​បន្ទប់​គេង​មើល​បាល់​ក្នុង​កីឡដ្ឋាន​

126

បាល់ទាត់៖ ​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​របស់​ក្លឹប​បាល់ទាត់ Bayern Munich ជាមួយ​នឹង​យីហោ​សណ្ឋាគារ​ល្បីល្បាញ​មួយ អ្នកគាំទ្រ​បាល់ទាត់​នឹង​អាច​គេង​ទស្សនាបាល់ទាត់​ផ្ទា​ល់ ពី​បន្ទប់​ស​ណ្ឋា​គេ​ក្នុង​កីឡដ្ឋាន​។

​​បន្ទប់​សណ្ឋាគារ​នេះ​បំពាក់​ដោយ​គ្រែ​ធំ​មួយ​មាន​ទូរទស្សន៍ តែ​មិនបាច់​ទស្សនា​តាម​ទូរទស្សន៍​ទេ អ្នកគាំទ្រ​អាច​ទស្សនាការ​ប្រកួត​បាល់​ទាត់​តាម​កញ្ចក់​បង្អួត​ធំ​មួយ​មើល Robert Lewandowski ស៊ុត Hat-Trick ជាដើម​។ ​អ្នកទស្សនា​ក្នុង​បន្ទប់​សណ្ឋាគារ​ក្នុង​កីឡដ្ឋាន ក៏​បាន​ផ្តល់​ភាព​ងាយ​ស្រួល​មួយ​ផង​ដែរ​ដល់​អ្នកគាំទ្រ​នៅ​រដូវរងា ប្រសិនបើ​ពួកគេ​មិន​ចង់​អង្គុយ​ទស្សនា​ទាំង​រងា ជាពិសេស​ការ​ប្រកួត​ដែល​ធ្វើ​ឡើយ​នៅ​ពេល​យប់​ដូចជា UEFA Champions League ឡើយ​។ ​តែ​បន្ទប់​សណ្ឋាគារ​ក្នុង​កីឡដ្ឋាន​នេះ​មាន​មិន​ច្រើន​ឡើយ ហើយ​បើ​ចង់​គេ​ទស្សនា​បែបនេះ​ត្រូវ​មាន​លក្ខខណ្ឌ​ផ្សេងៗ ដែល​កំណត់​ដោយ​សណ្ឋាគារ​ដែល​ជា​ដៃគូ​របស់ Bayern Munich៕
​អត្ថបទ​៖​នាង សុភា​វុ​ធ​