Leroy Sane វិល​ចូល​ហ្វឹកហាត់​វិញ​ក្រោយ​របួស​ជាង​មួយ​ខែ​ ខណៈ Manchester City ទៅផ្ទះ Basel យប់​នេះ​វគ្គ ១៦​ក្រុម Champions League

120

បាល់ទាត់៖ ​Manchester City រាត្រី​នេះ​នឹង​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ជើងឯក​ស្វ៊ី​ស FC Basel វគ្គ 16ក្រុម​ចុងក្រោយ UEFA Champions League​។ ​ក្រុម​កំពុង​នាំ​មុខ​គេ​នៅ Premier League មួយ​នេះ​គឺជា​ក្រុម​លេខ​មួយ​ក្នុង​ពូ​ល F នៃ​វគ្គ​វិល​ជុំ​ក្នុង​ពូ​លត្រូវ​បាន​ចាប់ឆ្នោត​ជួប​ជាមួយ​ក្រុម​លេខ2 ក្នុង​ពូ​ល A FC Basel​។

​ខ្សែ​ការពារ John Stones និង​កីឡាករ​វ័យ 17ឆ្នាំ Phil Foden សុទ្ធ​តែ​ជា​ពីរ​បួស និង​បាន​ចូល​លេង​ពេល Manchester City បំបាក់ Leicester City 5-1 ចុង​សប្ដាហ៍​កន្លងទៅ​។ ​ចំណែក​ឯ​កីឡាករ​អាល្លឺម៉ង់ Leroy Sane បាន​ចូល​ធ្វើ​ការ​ហ្វឹកហាត់​វិញ​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​ ក្រោយ​សំរាក​ជាងមួយ​ខែដោយសារ​របួស​កជើង តែ​ទំនងជា​មិន​អាច​បង្ហាញខ្លួន​យប់​នេះ​បាន​ឡើយ​។ ​សំរាប់​ក្រុម​ម្ចាស់ផ្ទះ FC Basel ធ្លាប់​បង្ហាញខ្លួន​នៅ​វគ្គ​នេះ​ចុងក្រោយ​បំផុត​ឆ្នាំ2015 ដោយ​នៅ​ពេល​នោះ​ធ្លាក់ក្រោម​ស្នាដៃ​ក្រុម​ព័រទុយហ្កាល់ FC Porto​។ ​Manchester City រដូវ​កាល​មុន​ក៏​ធ្លាក់​ត្រឹម​វគ្គ​នេះ​ដែរ​ក្រោម​ស្នាដៃ AS Monaco ដោយ​គ្រាប់​បាល់​ក្រៅ​ដី​ស្មើគ្នា​ទាំងពីរ​ជើង 6-6៕
​អត្ថបទ​៖​នាង សុភា​វុ​ធ