Juventus មាន​បញ្ហា​កីឡាករ​របួស​ពេល​ជួប Spurs នៅ Champions League ជើងទី១ វគ្គ ១៦​ក្រុម​

168

បាល់ទាត់៖ អតីត​ជើងឯក UEFA Champions League ពីរ​សម័យកាល Juventus ​កំពុង​មាន​បញ្ហា​កីឡាករ​របួស​ច្រើន​ពេល​ជួប Spurs ជើង​ទី​1 រាត្រី​នេះ​វគ្គ 16​ក្រុម​ចុងក្រោយ​។​កំលាំង​ស្នូល​របស់​សេះបង្កង់​ដូចជាខ្សែ​បំរើ Blaise Matuidi ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅឡើយ​ក្នុង​យុទ្ធនាការ​ប្រកួត​នេះ ខណៈ​ដែល​ខ្សែប្រយុទ្ធ Paolo Dybala ​អវត្តមាន​មិនបាន​ជួយ​ក្រុម​នា​ពេល​ថ្មីៗ​នេះ​ក៏​មិនទាន់​ច្បាស់​ដូចគ្នា អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នោះ​គឺ​អ្នកចាំទី Gianluigi Buffon ទើប​ជា​ពីរ​បួស​។​ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះត្រូវ​បាន​លោក Massimiliano Allegri​ លើក​ឡើង​ថា ពួក​យើង​នៅតែ​ធ្វើ​តាម​យុទ្ធសាស្ត្រ​ប្រកួត​ដូច​ធម្មតា ហើយ​ត្រូវ​ប្រយ័ត្ន​ខ្ពស់​លើ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Harry Kane ដែល​កំពុង​ឈរ​កំពូល​តារាង Top Scorer នៅ Premier League​។

​ងាក​ទៅកាន់​ក្រុម Spurs វិញគឺ​បាន​ទៅដល់​ទីក្រុង​តូ​រី​ន​ម្សិលមិញ​ដើម្បី​ត្រៀម​ប្រកួត ហើយ​ប្រធាន​ក្រុម Harry Kane បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពួកគេ​បាន​ត្រៀមខ្លួន​រួចហើយក្នុង​ការ​ប្រកួត​ ជាមួយ​ក្រុម​ដែល​មាន​ប្រព័ន្ធ​ការពារ​ល្អជា​គេ​នៅ​លើ​លោក​។​ គួរ​បញ្ជាក់​ថា ​ក្រុម​ទាំងពីរ​នឹង​ត្រូវ​ជួប​គ្នា​ម្តង​ទៀត​នៅ​ទឹកដី Spurs វិញថ្ងៃ​ទី​7 មិនាក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ​។​

​អត្ថ​ប​ទ៖ ឈិ​ត រតនា