មន្ត្រី​មន្ទីរ​កសិកម្ម​ ​​​​ជំរុញ​ឲ្យ​​មន្ត្រី​នៅ​តាម​មូលដ្ឋាន​​ត្រូវ​ពង្រឹង​ការ​យក​ចិត្ត​ទុកដាក់​លើ​វិស័យ ​នៃ​ថ្នាល​បណ្ដោះ

363

ឧត្ដរមានជ័យ ៖ ​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ នឹង​នេសាទ ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ​បាន​​ជំរុញ​ឲ្យ​​មន្ត្រី​នៅ​តាម​មូលដ្ឋាន​ពង្រឹង​ការ​យក​ចិត្ត​ទុកដាក់​លើ​វិស័យ ​នៃ​ថ្នាល​បណ្ដោះ​កូនឈើ​ឲ្យ​​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​។

​​ក្នុង​​ឱកាស​​ ​ចុះ​ពិនិត្យមើល​សា្ថនីយ​ បណ្តោះ​កូនឈើ​ លោក ​ស៊ូ​ត្រ ស៊ីសុឃាង​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ នឹង​នេសាទ​ខេត្ត​ បាន​ធ្វើការ​ណែនាំ​​​មន្ត្រី​របស់​ខ្លួន​ ត្រូវ​ពង្រឹង​នូវ​សមត្ថភាព​ នឹង​គុណភាព​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​ក្នុង​ការថែទាំ ​នឹង​អភិវឌ្ឍន៍​នូវ​ហេដា្ឋ​រចនា​សម្ព័ន្ធ​នានា​ នៅ​ស្ថានីយ ​កសិកម្ម​កូន​ក្រៀល ​ដែល​មាន​ទី​ស្ថិតនៅ​ចំណុច​ភូមិ​សំរោងសែន​ជ័យ ​សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្ត​ឧត្តរ​មាន​ជ័យ ​នា​ព្រឹក​ថ្ងៃទី​១២​ កុម្ភៈ ​២០១៨​នេះ។

ស្ថានីយ​​កូន​ក្រៀល​ បច្ចុប្បន្ននេះ ​គឺ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​បង្ហៀរទឹក ប្រព័ន្ធ​ផ្លូវ​ព័ទ្ធ​ជុំវិញ​ស្ថានីយ ​​កសិកម្ម ​នឹង​ថា្នល​បណ្តោះ​កូនឈើ​ហ៊ុមព័ទ្ធ ​ទៅ​ដោយ​ផ្ទះ​សំណាញ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​សត្វល្អិត​មក​ស៊ី​ផលដំណាំ​ ​រួម​ទាំង​ការ​ដាំដុះ​ដំណាំ​បន្លែ​របស់​ការិយាល័យក្សេត្រសាស្ត្រ ​នឹង​ផលិតភាព​ កសិកម្ម​ផងដែរ​ ។ ទាំងនេះ ​គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​យើង​ដែល​បាន​ប្រចាំការ​នៅ​តំបន់​ស្ថានីយ​​កូន​ក្រៀល ​ខំ​យកចិត្តទុកដាក់​ធ្វើការ​បណ្ដោះ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ ឲ្យ​ទទួល​បាន​ទិន្នផល​ល្អ​ នឹង​មាន​បរិស្ថាន ​ស្រស់បំព្រង​ នៅ​ក្នុង​ស្ថានីយ​កូន​ក្រៀល​នេះ​ផងដែរ​៕