លោក ម៉ៃ ផេ​ន បង្ហាញ​ក្ដី​រំពឹង​ថា​នឹង​អាច​មាន​កិច្ច​ចរចា​ជាមួយ​កូរ៉េខាងជើង​

86

កូរ៉េខាងត្បូង៖ លោក ម៉ៃ​ ផេ​ន អនុ​ប្រធានាធិបតីអាមេរិករំពឹង​ថា ​នឹង​មាន​ការចរចា​ជាមួយកូរ៉េ​ខាងជើង ​បន្ទាប់​ពីសំណើសុំ​ពិភាក្សា​របស់ទីក្រុងព្យុងយ៉ាង​ជាមួយទីក្រុងសេ​អ៊ូ​ល។​

​ការទូត​នៅ​ព្រឹត្តិការណ៍អូឡាំពិក​របស់​កូរ៉េខាងជើង បាន​បើកទ្វារ​ក្នុង​ប្រទេសកូរ៉េខាងត្បូង ហើយ​មិន​យូរ​ទៀត​នេះ ពួកគេប្រហែលជា​នឹង​អាចចូល​តុចរចា​ជាមួយសហរដ្ឋអាមេរិក។​ ​កាលពី​អាទិត្យ ទី១១ ខែកុម្ភៈ លោក ម៉ៃ​ ផេ​ន អនុ​ប្រធានាធិបតី​អាមេរិក​ បានបង្ហាញ​ពី​តម្រុយ​ដែលអាច​នឹង​មាន​ការចរចា​។​ ​លោកបាន​ប្រាប់​សារព័ត៌​មាន Washington Post ថា ការចរចា​ទំនងជា​នឹង​កើតឡើង បន្ទាប់​ការ​ស្នើ​សុំ​ចរចា​របស់​ទីក្រុងព្យុងយ៉ាង​។​

​​លោក ផេ​ន និយាយ​ថា​ សម្រាប់​ពេល​ឥឡូវនេះ​អាមេរិក និង​កូរ៉េខាងត្បូង បានព្រមព្រៀងគ្នាលើលក្ខខណ្ឌ​នានា សម្រាប់​ការទូត​បន្ថែម​ទៀត​ជាមួយ​កូរ៉េខាងជើងហើយ បន្ទាប់មក​នឹង​ដឹកនាំ​ឲ្យ​មានការ​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​ក្រុងវ៉ាស៊ីនតោន៕
អត្ថបទ៖ សុខ​មាន