Tomas Berdych និង Alexander Zverev ឡើង​ជុំ​ទី​ពីរ​វាយ​កូន​បាល់​កម្មវិធី World Tennis Tournament នៅ​ហូ​ឡង់​

126
កីឡាករ​វាយ​កូន​បាល់​ឆេ​ក Tomas Berdych

តេន្នីស៖ ​កីឡាករ​វាយ​កូន​បាល់​ឆេ​ក Tomas Berdych បាន​បន្ត​ដំណើរ​ទៅ​ជុំ​ទី​ពីរ​ហើយ ​នៃ​ព្រឹត្តិការណ៍​វាយ​កូន​បាល់ World Tennis Tournament ក្រោយ​យកឈ្នះ​កីឡាករ​អាល្លឺម៉ង់ Mischa Zverev 7-5, 6-3 ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​នៅ​ទីក្រុង Rotterdam ប្រទេស​ហូ​ឡង់​។

កីឡាករ​អាល្លឺម៉ង់ Alexander Zverev

​​Tomas Berdych មាន​កំណត់​ត្រា​ល្អ​នៅ​កម្មវិធី​នេះ ខណៈ​កីឡាករ​វ័យ 32ឆ្នាំ​រូប​នេះ​ធ្លាប់​ឈ្នះ​ជើងឯក​នៅ​ឆ្នាំ 2014 ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ2015 ចាប់​តាំង​ពី​បង្ហាញខ្លួន​ដំបូង​នៅ​ឆ្នាំ2011​។ ​ដូច្នេះ​មិន​មែន​ជា​រឿង​ប្លែក​ឡើយដែល​កីឡាករ​ឆេ​ក​រូប​នេះ​ឆ្លង​ផុត​ជុំ​ដំបូង ពោល​គឺ​ការ​ចេញ​សេវា​របស់​គេ​មានភាគរយ​ឈ្នះ​ឈ្នះ​ពិន្ទុ 82% ទៅ​ហើយ​ក្នុង​ការប្រកួត​នេះ​។ ​Tomas Berdych នឹង​បន្ត​ទៅ​ជុំ​ទី​ពីរ​ជួប​ជាមួយ​អ្នកឈ្នះ​រវាង Jan-Lennard Struff និង Viktor Troicki ដើម្បី​រកកៅអី​នៅ​វគ្គ 8នាក់​ចុងក្រោយ​។

​​ងាក​មក​ការប្រកួត​មួយ​គូ​ទៀតកីឡាករ​អាល្លឺម៉ង់ Alexander Zverev ក៏បាន​បន្ត​ដំណើរ​ទៅ​ជុំ​ទី​ពីរ​ផង​ដែរ​ ក្រោយឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ David Ferrer 6-4, 6-3​។ ​Zverev ត្រូវ​ចំណាយ​ពេល​ ១​ម៉ោង 24នាទី​ទើប​រក​ជ័យជំនះ​បានឈានឡើង​វគ្គ 16នាក់​ចុងក្រោយ មាន​ជោគ​វាសនា​ល្អ​ជាង​បងប្រុស​របស់គេ Mischa Zverev៕
​អត្ថបទ​៖​នាង សុភា​វុ​ធ