សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល ​បង្ហាញ​មោទនភាព​ចំពោះ​ការ​រីកចម្រើន​នៃ​វិស័យ​អប់រំ​

59

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​មោទនភាព​ចំពោះ​កំណែទម្រង់ រីក ចម្រើន​ក្នុង​វិស័យ​អប់រំ​ប្រកបដោយ​គុណភាព នា​បច្ចុប្បន្ន​។​

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​មោទនភាព​ចំពោះ​វិស័យ​អប់រំ ក៏ដូចជា​វិស័យ ដទៃទៀត នាបច្ចុប្បន្ន ត្រូវបាន​ធ្វើឡើង​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ជាង​៤​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិ​ពណ៌​កោះ​ពេជ្រ នៅ​ថ្ងៃទី​១៣​ខែកុម្ភៈ​នេះ​។

​ ​សម្តេច​សង្ឃឹមថា និ​សិ​ត្យ​ទាំងអស់​នឹង​បន្ត​ការខិតខំ​ដើម្បី​ឈានឡើង ធ្វើ​ឲ្យ​សកម្មភាព​ការងារ​កាន់តែ​ល្អ ហើ​ង​អាច​ទៅរក​ការងារ​ធ្វើបាន​ឬ អាចបង្កើត​នូវ​មុខរបរ​ដើម្បី​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯងបាន​។ សម្តេច​បន្តថា រៀន​មិនមែន​យកទៅ​ទុក​ទេ រៀន​ដើម្បី​ធ្វើ​ការបម្រើ​ប្រទេសជាតិ ហើយ​ដំបូង​បំផុត​គឺ​បម្រើ​ខ្លួនឯង​តែម្ដង ។

ប៉ុន្តែ​រដ្ឋាភិបាល​ក៏បាន​ទទួលផល​ប្រយោជន៍​អំពី​សកម្មភាព​ទាំងឡាយ នៃ​វិស័យសេដ្ឋកិច្ច​ដែល​កើតឡើង​ដោយ​បណ្ដា​ក្រុមហ៊ុន ដែល​កើតឡើង​ពី​អ្នកធ្វើការ​នៅតាម​ក្រុមហ៊ុន ដែលជា​ប្រាក់ចំណូល​របស់​រដ្ឋ ហើយ​រដ្ឋ​ក៏​ប្រើប្រាស់​ប្រាក់​នោះ​ត្រឡប់​ទៅវិញ ទៅក្នុង​វិស័យ​អប់រំ ទៅក្នុង​វិស័យ​សុខាភិបាល និង​ក្នុង​វិស័យ​ផ្សេងៗ​ទៀត ការប្រើប្រាស់​នូវ​ថវិកា​សម្រាប់​ការកសាង ដូចជា​ការកសាង​ផ្លូវ ថ្នល់ ដែល​ហៅថា​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​វិស័យ​ដឹកជញ្ជូន កសាង​សាលារៀន​សម្រាប់​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការកសាង​មន្ទីរពេទ្យ ដើម្បី​បម្រើឱ្យ​ការពិនិត្យ​ព្យាបាល​និង​ការការពារ​សុខមាលភាព​ប្រជាជន ។​

​​​ជយលាភី​ដែល​ទទួល​សញ្ញាបត្រ ជាច្រើន​សុទ្ធតែ​បានបង្ហាញ​នូវ​មោទនភាព អំពី​កំណែទម្រង់​ប្រកបដោយ​គុណភាព​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ដែល​រាជរដ្ឋាភិបាល បានដាក់​ចេញ តាមរយៈ​ក្រសួង​អប់រំ​យុវជន និង​កីឡា ជា​សេនាធិការ ។​

​​ជយលាភី​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ ពួកគេ​សុទ្ធតែ​បាន​មើលឃើញ​អំពី​គុណភាព នៃ​ការអប់រំ​នាបច្ចុប្បន្ន ថា​ពិត​ជាមាន​ភាពល្អប្រសើរ ហើយ​សមត្ថភាព​របស់​យុវជន​កម្ពុជា បច្ចុប្បន្ន ទាំង​ផ្នែក​ភាសារ និង​ជំនាញ​ផ្សេងៗ មិន​ចាញ់​យុវជន នៃ​បណ្តា​ប្រទេសជិតខាង​នៅក្នុង​តំបន់​នោះឡើយ​៕