ពលរដ្ឋ​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ផ្លូវ​រត់​របស់​រថយន្ត​ក្រុង​របស់​រដ្ឋ​

119

ភ្នំពេញ៖ ប្រជាពលរដ្ឋ​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​អំពី​ផ្លូវ​រត់​របស់​រថយន្ត​ក្រុង ​ដែល​បាន​ដាក់​ដំណើរ​រៀង​រាល់​ថ្ងៃ​ឡើយ​ បើ​ទោះ​បី​ជា​ពួក​គាត់​បាន​ឃើញ​ ឬធ្លាប់​ជិះ​ រថយន្ត​ក្រុង​របស់​រដ្ឋ​នោះ​ក៏​ដោយ​។

ពលរដ្ឋ​បាន​លើក​ឡើង​ថា ​ពួក​គាត់​បាន​ដឹង​ថា​មាន​ខ្សែ​ផ្លូវ​រថយន្ត​ក្រុង​កើន​ឡើង​កាន់​តែ​ច្រើន​ជាង​មុន ​ប៉ុន្តែ​ពួក​គាត់​មិន​បាន​ដឹង​ថា​ មាន​ប៉ុន្មាន​ខ្សែ​ហើយ​រត់​ពី​ណា​ទៅ​ណា​អស់​ឡើយ​។ គ្រាន់​តែដឹង​ច្បាស់ជាង​គេ នៅ​ផ្លូវ​ដែល​ពួក​គាត់​ម្នាក់​ៗ​ធ្លាប់​ធ្វើ​ដំណើរ​ឆ្លង​កាត់​រាល់​ថ្ងៃ​តែ​ប៉ុណ្នោះ។​

ពិតណាស់​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ របស់​ប្រជាពលរដ្ឋ​ ក្នុង​រាជ​ធានី​ភ្នំពេញ ​និង​កាត់​បន្ថយ​ ការ​កក​ស្ទុះ​ចរាចរណ៍​ផង​ដែរ​នោះ​ រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​ឲ្យ​មាន​រថយន្ត​ក្រុង​សាធារណៈ ​សម្រាប់​ជួយ​ដឹក​ជញ្ជូន ​សិស្ស ​និស្សិត ​ព្រះសង្ឃ ​ជន​ចាស់​ជរា​ កម្មករ​ កម្មការិនី ​និង​កីឡាករ ​កីឡា​ការិនី​ ដោយ​ឥត​គិត​ថ្លៃ​។​

ដើម្បី​អោយ​កាន់​តែ​ច្បាស់​ពី​កម្ម​វិធី​ សូម​ជម្រាប​ជូន​ទស្សនិកជន ​អោយ​បាន​ដឹង​ពី​ខ្សែរត់​ របស់​រថយន្ត​ក្រុង​របស់​រដ្ឋ​ ដែល​កំពុង​ដំណើរ​ការ​រៀង​រាល់​ថ្ងៃ​ មាន​៩​ខ្សែ​រត់​គឺៈ ​

ខ្សែ​រត់​ទី​១​៖ ពី​ចំណត​គីឡូម៉ែត្រ​លេខ​៩​ ដល់​ចំណត​បឹង​ឈូក ​(ច្បារអំពៅ)

ខ្សែរត់​ទី​២៖​ ពីផ្សារ​អ៊ីអន​២ ​ដល់​ក្រុង​តាខ្មៅ ​

ខ្សែ​រត់​ទី​៣៖​ ពី​សួន​ច្បារ​ឬស្សី​កែវ ​ដល់​បុរីសន្តិភាព​២​

​ខ្សែរត់ទី​៤​A៖​ ពីសួន​ច្បារ​ឬស្សីកែវ ​ដល់​បុរី​សន្តិភាព២​

ខ្សែ​រត់​ទី​៤​B៖​ ពី​សួន​ច្បារ​ឬស្សីកែវ ​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​

ខ្សែរត់​ទី៥​៖​ ពី​ផ្សារ​អ៊ីអន​២ ដល់​ផ្សារ​អ៊ីអន១​

ខ្សែរត់ទី​៦៖​ ផ្សារ​រុង​រឿង​ (ជ្រាយចង្វារ) ដល់​ផ្សារ​សេន​ជូរីផ្លាហ្សា ​(ពោធិ៍សែនជ័យ)

ខ្សែ​រត់​ទី​៧​A​៖ ពីគីឡូម៉ែត្រ​លេខ​៩ ​ដល់​ផ្សារ​អ៊ីអន១​

ខ្សែ​រត់ទី​៧B​៖ ពី​គីឡូម៉ែត្រ​លេខ​៩ ​ដល់​ផ្សារ​ច្បារអំពៅ​

ខ្សែរត់ទី៨៖​ ពីគីឡូម៉ែត្រ​លេខ​៩ ដល់​ផ្សារ​បុរីរុង​រឿង​ចេញ​

​ខ្សែរត់​ទី​៩​៖ ពី​បុរីសន្តិភាព​២ ​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​

សូម​បញ្ជាក់​ផង​ដែរ​ នៅ​តាម​បណ្តា​ចំណត​រថយន្ត​ក្រុង​ទាំងអស់ ​ក៏​មាន​បញ្ជាក់​ពី​កាល​វេលា​ព្រម​ទាំង​ទីតាំង​ដែល​ត្រូវ​ឆ្លង​កាត់​ទៀត​ផង​។ ​ ហេតុ​នេះ​ ប្រសិន​បើ​បង​ប្អូន​ជន​រួម​ជាតិ​ ចង់​ដឹង​ក៏​អាច​អាន​បាន​ទាំង​អស់​គ្នា​៕