នៅ​ខែមីនា​ខាងមុខ​នេះ ​ខេត្ត​ចំនួន​ពីរ ​នឹង​ដំណើរការ​ឃ្លាំង​ និង​ឡ​ស​ម្ងួ​ត​ស្រូវ​ដល់​កសិករ

165

តាកែវ ​៖ ​យោង​តាម​ធនាគារ​អភិវឌ្ឍន៍ជនបទ​ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤​ ខែ​កុម្ភៈ ​នេះ​ថា ​គិត​ចាប់ពី​ខែមីនា​ ឆ្នាំ​២០១៨ ​ខាងមុខនេះ​ ឡ​សម្ងួត​ និង​ឃ្លាំង​ស្តុក​ទុក​ស្រូវ​នៅ​ខេត្ត​ចំនួន​ពីរ ​នឹង​ដំណើរការ​សម្រាប់​ កសិករ​។

ឯកឧត្តម ​កៅ ​ថាច​ អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ សម្រាប់​ឡ​ស​ម្ងួ​ត ​និង​ឃ្លាំង​ស្តុក​ទុក​ស្រូវ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ ឯកជន​ឈ្មោះ AMRU Rice Cambodia ​និង​ក្រុមហ៊ុន Khmer Food Group ​នៅ​ខេត្ត​ចំនួន​បី ​មាននៅ​ខេត្ត ព្រៃវែង តាកែវ ​និង​ខេត្តកំពង់ធំ​ នោះ​យ៉ាង​យូរ​ឃ្លាំង​និង​ឡ​ស​ម្ងួ​ត​អាច​ប្រើប្រាស់​ បាន​នៅ​ខេត្តតាកែវ ​និង​ខេត្តកំពង់ធំ ​នៅ​ខែមីនា ​ឆ្នាំ​២០១៨​ ខាងមុខ​នេះហើយ​។

ឯកឧត្តម​ បាន​បញ្ជាក់​ទៀតថា​ ចំពោះ សមត្ថភាព ​ស​ម្ងួ​ត​បាន​ចំនួន ​១៥០០​តោន​ក្នុង​មួយថ្ងៃ ​និង​ស្តុក​ទុក​បាន ​៥​ម៉ឺន​តោន ​ក្នុង​មួយថ្ងៃ​ទៅតាម​សមត្ថភាព​របស់​ឃ្លាំង​ និង​ឡ​ស​ម្ងួ​ត​របស់​សហគមន៍​នីមួយៗ ហើយ​ឡ​ស​ម្ងួ​ត​នៅ​ខេត្ត​ពីរ​មាន​តាកែវ ​និង​ខេត្តកំពង់ធំ​។

ឯកឧត្តម​ បន្ថែម​ទៀតថា​ ទុន​ពិសេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ដូច្នោះ​គឺ​អាច​ជួយ​ដល់​វិស័យ​ស្រូវ​អង្ករ ​ហើយ​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​មាន​ស្ថេរភាព​ និង​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​។

ចំណែក លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice Cambodia បាន​បន្ថែមថា​ ឃ្លាំង​ស្កុ​កស្រូវ​និង​ឡ​ស​ម្ងួ​ត​នេះ​ នឹង​រួមចំណែក​ជួយ​ដល់​កសិករ​ ដែល​ជា​អ្នក​ផលិត​ស្រូវ​កុំ​ឲ្យ​មានការ​រាំងស្ទះ​ ដូច​ពេល​កន្លងទៅ​ និង​ក៏​ជា​ការ​រួមចំណែក ​ដល់​រោង​ម៉ា​ស៊ីន​កិនស្រូវ ​និង​អ្នក​នាំចេញ​ក្នុង​ការ​គាំទ្រ​គោល​នយោបាយ​នាំចេញ​អង្ករ​ ១​លាន​តោន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

សម្រាប់​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​ មាន​សុទិដ្ឋិនិយម​ថា​ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​គឺ​ទទួល​បាន​ជោគជ័យ ​ព្រោះ​ពេលនេះ​កសិករ​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ខាងលិច​ កំពុងតែ​សប្បាយចិត្ត ​និង​តម្លៃ​ស្រូវ​ដែល​ទើប​និង​ប្រមូល​ផល​រួច​៕