Christian Eriksen ជា​អ្នក​ស៊ុត​ហ្វ្រី​ឃិត​យ៉ាង​ល្អ​តាម​ស្មើ​ឲ្យ Spurs ក្នុង​ជើង​ទី​១ វគ្គ ១៦​ក្រុម Champions League

81

បាល់ទាត់៖ ការប្រកួត​នៃ​ក្រប​ខណ្ឌ​ក្លឹប​កំពូល​អឺរ៉ុប​ទី​១ UEFA Champions League បាន​ចាប់ផ្ដើម​ការប្រកួត​នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ​ហើយ​កាលពី​យប់​ម៉ិ​ញ​នេះ​ ដោយ​ក្រុម​សេះបង្កង់ Juventus បាន​បើក​កីឡដ្ឋាន Allianz Arena ស្វាគមន៍​ក្រុម​មាន់​ក្នាយ​មាស Tottenham Hotspur។​​ការប្រកួត​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ពោល​គឺ​ត្រឹម​នាទី​ទី​២ ប៉ុណ្ណោះ​កីឡាករ​ខ្សែប្រយុទ្ធ Gonzalo Higuain ជា​អ្នក​ស៊ុត​គ្រាប់​នាំមុខ​ដំបូង​បាន​យ៉ាង​ល្អ​អស្ចារ្យ​ ក្រោយ​កា​រ​បញ្ជូន​បាល់​ដោយ Miralem Pjanic ខណៈ​ដែល​គ្រាប់​ទី​២ ក៏​មិន​នៅ​ឆ្ងាយ​ដែរ​ ដោយ​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទិន Gonzalo Higuain រូប​នេះ​ដដែល​ជា​អ្នក​ស៊ុត​បាល់​ពិន័យ ១១​ម៉ែត្រ​ ក្រោយ​កំហុស​កើតឡើង​របស់​កីឡាករ​ខ្សែ​ការពារ Ben Davies។​ ​ប៉ុន្តែ​ការប្រកួត​ហៀ​ប​ចប់​ការប្រកួត​នៅ​នាទី​ទី​៣៥ កីឡាករ​ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស Harry Kane ស៊ុត​បញ្ចូល​ទី​បាន​ល្អ​ក្រោយ​អូស​បាល់​ផុត​អ្នកចាំទី​ដៃ​ទី​១ Gianluigi Buffon តែ​រឿង​នឹកស្មាន​មិន​ដល់​នោះ​គឺ​នៅ​ចុង​ម៉ោង​វគ្គ​ទី​១ ម្ចាស់ផ្ទះ Juventus មានឱកាស​ស៊ុត​បាល់ ១១​ម៉ែត្រ​លើក​ទី​២ តែ​មិនបាន​សម្រេច​ឡើយ​ដោយ​ស៊ុត​បុក​នឹងរ​បាទី។

​ដោយឡែក​ឯ​ការ​ប្រកួត​នៅ​វគ្គ​ទី​២ ម្ចាស់ផ្ទះ​ធ្វើ​អ្វី​ក្រុម​ភ្ញៀវ​មិនបាន​ឡើយ បែរជា​ក្រុម​ភ្ញៀវ Tottenham Hotspur ទៅវិញ​ជា​អ្នកមាន​ឱកាស​តាម​ស្មើ 2-2 បានសម្រេច​ដោយ​ថ្វី​ជើង​កីឡាករ Christian Eriksen នៅ​នាទី​ទី​៧១ ស៊ុត​បាល់​ហ្វ្រី​ឃិត​បាន​ល្អ​មែនទែន​បញ្ចប់​ការប្រកួត​លទ្ធផល​ជើង​ទី​១ ស្មើគ្នា 2-2។​ ​​ដូច្នេះ​ការប្រកួត​ជើង​ទី​២ ដើម្បី​សម្រេច​ក្រុម​ណា​ឡើង​ទៅ​វគ្គ​ ៨​ក្រុម​ចុងក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី7 ខែ​មិនាទឹកដី Wembley របស់​ក្រុម​មាន់​ក្នាយ​មាស Tottenham Hotspur៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ