ក្លឹប Beijing Guoan អាច​នឹង​ត្រូវ​កាត់ 10ពិន្ទុ​ដោយសារ​រឿង​ផ្ទេរ Cedric Bakambu ពី Villarreal

42

បាល់ទាត់៖ ​សហព័ន្ធ​បាល់ទាត់​ចិន​ហៅ​កាត់​ថា CFA អាច​នឹង​កាត់ 10ពិន្ទុ​ពី​ក្រុមបាល់ទាត់ Beijing Guoan ដោយសារ​បញ្ហា​ផ្ទេរ​កីឡាករ Cedric Bakambu ពី Villarreal ខែ​មករា​កន្លងទៅ​។

​​ប្រភព​ព័ត៌មាន​ពី​ប្រទេស​ចិន​អោយ​ដឹង​ថា Bakambu បាន​ហ្វឹកហាត់​ជាមួយ Beijing Guoan ក្នុង​ពេល​បោះ​ជុំរុំ​ហ្វឹកហាត់ មុន​រដូវ​កាល​ថ្មី​នៅ​ទឹកដី​ព័រទុយហ្កាល់ និង​រក​បាន​មួយ​គ្រាប់​ទៀត​ផង​នៅ​ពេល​ប្រកួត​ពាន Atlantic Cup​។ ​ទោះជា​យ៉ាងណាក៏ដោយ​លី​ហ្គ​ចិន Chinese Super League មិនទាន់​បាន​ទទួល​ឯកសារ​ផ្លូវការ​ណាមួយ ក៏ដូចជា​សេចក្ដី​ប្រកាស​របស់​ក្លឹប​ជុំវិញ​ការផ្ទេរ ​របស់​កីឡាករ​កូនកាត់​បារាំង​កុង​ហ្គោ​រូប​នេះ​ឡើយ ថែមទាំង​មិនបាន​ចុះឈ្មោះ​ជាមួយ CFA ថែមទៀត​។ ​ក្នុង​សេចក្ដីប្រកាស​របស់ CFA ចុងក្រោយ​បំផុត​អោយ​ដឹង​ថា ក្លឹប​ដែល​គេច​ពី​ការ​បង់​ពន្ធ​ខ្ពស់​បំផុត 45លាន​យាន់ ​នឹង​ត្រូវ​កាត់​មួយ​ពិន្ទុ​ពី​ពិន្ទុសរុប​នៅ​ក្នុង​លី​ហ្គ រឺ​ក៏​អាច​កាត់​ដល់ 15ពិន្ទុ​ប្រសិនបើ​តំលៃ​ផ្ទេរ​លើស​ពី 30លាន​យាន់​(57លាន​ដុល្លារ​អាមេរិក​)​។ ​ក្នុង​ករណី​របស់ Beijing Guoan, Cedric Bakambu មាន​តំលៃ​ផ្ដាច់​កុងត្រា 49.1លាន​ដុល្លារ​អាមេរិក​ដែល​អាច​នឹង​ត្រូវ​កាត់ 10ពិន្ទុ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ