ឯក​អគ្គ​រដ្ឋ​ទូក​មីយ៉ាន់ម៉ា​​ឲ្យ​ដឹង​ថា ​អ្នក​សារព័ត៌មាន​​រ៉យទ័រ​ ២​នាក់​​ពុំ​មែន​​ត្រូវ​បាន​​ចាប់​ខ្លួន​ព្រោះ​តែ​រាយការណ៍​​ព័ត៌មាន​​នោះ​ទេ

92

មីយ៉ាន់ម៉ា៖ លោក Hau DoSuan បេសកជន​ប្រទេស​​មីយ៉ាន់ម៉ា ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​​​បាន​​ប្រាប់​ ដល់​​ក្រុម​ប្រឹក្សា​​សន្តិសុខ​​កាល​ពី​​ថ្ងៃ​អង្គារ​ថា ប្រទេស​មីយ៉ាន់ម៉ា​ទទួល​ស្គាល់​​សេរីភាព​​សារព័ត៌មាន​​​ ហើយ​អ្នក​សារព័ត៌មាន​​រ៉យទ័រ​ ២​នាក់​ដែល​​ត្រូវ​បាន​​ចាប់​ខ្លួន​​កាល​ពី​​ខែ​ធ្នូ​ឆ្នាំ​មុន​ ពុំ​មែន​​ដោយ​សារ​​ករណីរាយការណ៍​​ព័ត៌មាន​​នោះ​ទេ ​​គឺ​​រង​ការ​ចោទ​ប្រកាន់​​​​​ពី​បទ​​​មាន​​ឯកសារ​​​រដ្ឋាភិបាល​សម្ងាត់​​ដោយ​ខុស​ច្បាប់។

​ករណី​របស់​អ្នក​សារព័ត៌មាន​​រ៉យទ័រ​​ទាំង ២​នាក់​នេះ​ បាន​ទាក់​ទាញ​​ការ​កត់​​សម្គាល់​ជា​ច្រើន​​នៅ​ក្នុង​សប្ដាហ៍​ថ្មី​ៗ​នេះ។ លោក DoSuan ​បាន​បន្ថែម​ថា ​មីយ៉ាន់ម៉ា​​ទទួល​ស្គាល់​​សេរីភាព​​សារព័ត៌មាន​ ហើយ​ពួក​គេ​ពុំ​មែន​ត្រូវ​បាន​ចាប់​ខ្លួន​ពី​ករណី​​រាយការណ៍​ព័ត៌មាន​​នោះ​ទេ។ លោក​បន្ត​ថា ពលរដ្ឋ​គ្រប់​រូប​​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​ច្បាប់​ដែល​​មាន​នៅ​ក្នុង​ប្រទេស​ ហើយ​​វា​ជា​រឿង​​សំខាន់​ដែល​សកម្មភាព​​ទាំង​ឡាយ​​ របស់​អ្នក​សារព័ត៌មាន​​ក៏​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ព្រំដែន​​​កំណត់​នៃ​ច្បាប់​ផ​ង​ដែរ៕​

អត្ថបទ៖ រិទ្ធី