Liverpool ត្រូវការ​ឈ្នះ Porto ជើង​ទី​១ យប់​នេះ​នៅ Champions League

94

បាល់ទាត់៖ កីឡាករ 25​នាក់​របស់​ហង្ស​ក្រហម Liverpool បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ហើយ ដើម្បី​ត្រៀម​ជួប​ក្រុម​ខ្លាំង FC Porto វគ្គ​ 16​ក្រុម​ចុងក្រោយ UEFA Champions League រាត្រី​នេះ​ជើង​ទី​មួយ​។ ​លោក Jurgen Klopp បាន​លើក​ឡើង​ថា ​ការប្រកួត​ជើង​ទី​មួយ​នេះ Liverpool ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​ទុកជា​ដើមទុន​ក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ​នៅ Anfield វិញ​ថ្ងៃ​ទី​07 ខែក្រោយ​។​ បួន​ប្រកួត​ចុងក្រោយ​នៃ​ប្រវត្តិ​ជួប​គ្នា​របស់​ក្រុម​ទាំងពីរ​គឺ Liverpool មិនដែល​ចាញ់​នោះ​ទេ​ដោយ​បាន​ឈ្នះ​2 និង​ស្មើ 2​ប្រកួត​ជាមួយ​អតីត​ជើងឯក UEFA Champions league ពីរ​សម័យ​មួយ​នេះ​។ កីឡាករ​ដែល​ជា​កម្លាំង​ស្នូល​ត្រូវ​បាន​លោក Klopp បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ ខណៈ​កីឡាករ​ដែល​នៅសល់​គឺ​លោក​ទុក​ពេល​ឲ្យ​សម្រាក ​បន្ទាប់​ពី​បាន​ធ្វើ​ការងារ​ធ្ងន់​ ពេល​ចាញ់ក្រុម​ដែល​មាន​អ្នកចាំទី​ដៃ​ស្អិត West Bromwich Albion 3-2 ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់ FA Cup​។

​មួយ​គូ​ទៀត​យប់​នេះ​គឺ​ម្ចាស់ផ្ទះ Real Madrid ជួប Paris Saint Germain​។ ចំពោះ​លទ្ធផល​ពីរ​គូ​យប់មិញ Manchester City ឈ្នះ FC Basel 4-0 ហើយ Juventus ស្មើគ្នា​ជាមួយ Spurs 2-2៕
អត្ថបទ៖ ឈិត រតនា