ក្រុម​អ្នកដឹកនាំ​ការ​អបអរសាទរ​ប្រមូល​ផ្ដុំ​គ្នា​គាំទ្រ​ក្រុម​រួបរួម​កូរ៉េ​អំឡុង​កីឡា​អូឡាំពិក​​

61

កូរ៉េ​ខាង​ត្បូង៖ ក្រុម​អ្នកដឹកនាំ​ការ​អបអរសាទរ​ និង​ក្រុម​អ្នកដើរ​ក្បួន​របស់​កូរ៉េខាងជើងបានរៀបចំ​ការសម្ដែង​មួយ ក្នុងឧទ្យាន​ជិត​បរិវេណ​ព្រឹត្តិការណ៍អូឡាំពិក Gangneung ​កាលពី​ថ្ងៃ​អង្គារ​ម្សិល​មិញ ស្រប​ពេល ការប្រកួត​កីឡា​អូឡាំពិក​ក្រុង Pyeongchang។​

​​ក្រុម​ដែល​សុទ្ធ​តែ​ជា​កីឡា​ការ​នី​ទាំង​ ២ក្រុម​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ជម្រុះ ​លើ​វិញ្ញាសា​វាយកូន​បាល់​លើ​ទឹកកក​ផ្នែក​នារី​នៅ​ថ្ងៃ​ទី​១០​ និង​ថ្ងៃ​ទី​១២ ខែ​​កុម្ភៈ​ ដែល​ក្រុម​ទាំង​២​ បាន​ចាញ់ទាំងអស់។ ​ពួកគេ​បាន​សម្រាក​មួយថ្ងៃ​នៅ​ថ្ងៃ​អង្គារ​ ដោយបាន​ធ្វើ​ដំណើរទៅកាន់​ឆ្នេរសមុទ្រ ដែល​នៅ​ជិតទទួលទាន​អាហារ​ថ្ងៃត្រង់​ក្នុង​ភោជនីយដ្ឋាន​កូរ៉េខាងត្បូង និង​បាន​សម្ដែង​រយៈពេល​មួយ​ម៉ោងជូន​អ្នក​មក​ទស្សនា​ក្នុងឧទ្យាន Ojukheon។​ នគរបាលរាប់​រយ​នាក់​បានយាម​ជុំវិញក្រុម​កីឡាករ​ទាំងនោះ​ ដើម្បីកុំ​ឲ្យ​ក្រុម​អ្នកទស្សនា​មក​ជិត និងអ្នកសារព័ត៌មានចូល​មក​ជិត​ពួកគេ​។​

ក្រុម​អ្នកដឹកនាំ​ការ​អបអរសាទរ​ នឹង​បង្ហាញ​ការ​គាំទ្រ​ជាថ្មី​ម្ដង​ទៀត​របស់​ពួកគេ ​នៅ​ក្នុង​ការប្រកួត​ចុង​ក្រោយ​របស់​ក្រុម​រួបរួម​កូរ៉េ​ នៅ​ក្នុង​ការប្រកួត​កីឡា​អូឡាំពិក​ថ្ងៃ​ពុធ​នេះ ​ដែល​ត្រូវ​ជួប​ជាមួយ​នឹង​ជប៉ុន​ជា​គូប្រជែង​ចាស់ ដើម្បី​បញ្ចប់​ការប្រកួត​ជុំ​ដំបូង​៕
អត្ថបទ៖ សុខ​មាន