រុស្ស៊ី​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​បូរណភាព​ទឹកដី​ប្រទេស​ស៊ី​រី​

117

រុស្ស៊ី៖ ​លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​សហរដ្ឋអាមេរិក​កំពុង​ធ្វើ​កិច្ចការដ៏​គ្រោះថ្នាក់ ​និង​ឯកតោភាគី ដែល​ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​បូរណភាព​ទឹកដី​របស់​ប្រទេស​ស៊ី​រី​។​

​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មានជាមួយ​សម​ភាគីបែលហ្ស៊ិក លោក Didier Reynders លោក ឡា​រូ​ហ្វ ក៏បាន​បញ្ជាក់​ជាថ្មី​ផង​ដែរថា ប្រទេស​រុស្ស៊ី​នៅតែ​គាំទ្រ​ការចូលរួម​ពី​ក្រុម​ឃើ​ត ក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាពជូន​ប្រទេស​ស៊ី​រី​។​ ប្រមុខ​ការទូត​រុស្ស៊ី​រូប​នេះនិយាយ​ថា លោក​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា​តាំងពី​ដំបូង​ឡើយ រុស្ស៊ី​គឺជា​អ្នកគាំទ្រ​ការចូលរួម​របស់​ក្រុម​ឃើ​តក្នុង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ទាំងអស់ នៃដំណើរការ​ស្វែង​រក​សន្តិភាព​របស់​ប្រទេស​ស៊ី​រី​។ ក្រុម​ឃើ​ត​គឺជា​ផ្នែក​ដ៏​សំខាន់នៃសង្គម​របស់​ប្រទេស​ស៊ី​រី​៕
អត្ថបទ៖ សុខ​មាន