កីឡា​ករ​លេខ 259ពិភពលោក​ទម្លាក់ Wawrinka នៅ World Tennis Tournament

126
កីឡាករ​ស្វ៊ី​ស Stanislas Wawrinka

តេន្នីស៖ កីឡាករ​លំដាប់​ទី13 ពិភពលោក​ និង​ជា​អតីត​ជើងឯក Grand Slam ផង​ដែរកីឡាករ​ស្វ៊ី​ស Stanislas Wawrinka បាន​ធ្លាក់​ចេញពី​ការប្រកួត World Tennis Tournament នៅ Rotterdam ប្រទេស​ហូ​ឡង់​ហើយ ក្រោយ​ចាញ់​កីឡាករ​លំដាប់​លេខ 259ពិភពលោក Tallon Griekspoor​។

កីឡាករ Tallon Griekspoor​

​​ចាប់ផ្ដើម​ការប្រកួត​មិន​មាន​អ្វី​ចម្លែក​ឡើយ​ដោយ Wawrinka យកឈ្នះ​សិត​ដំបូង 6-4​។ ​តែ​កីឡាករ​ដែល​មាន​វ័យ 21ឆ្នាំ​ជនជាតិ​ហូ​ឡង់ Tallon Griekspoor បាន​ធ្វើ​អោយ​អ្នកគាំទ្រ​របស់​ខ្លួន​រីករាយ និងភ្ញាក់ផ្អើល ក្រោយ​វាយបក​ពីក្រោយ​យកឈ្នះ​ការប្រកួត 2 set 1, 4-6, 6-3, 6-2 ធ្វើ​អោយ Tallon Griekspoor រក​បាន ជ័យជំនះ​ធំ​បំផុត​ ក្នុង​អាជីព​វាយ​កូន​បាល់​របស់​ខ្លួនឈាន​ទៅ​វគ្គ 16ក្រុម​ចុងក្រោយ​។​​ ងាក​មក​មួយ​ប្រកួត​ទៀត​កីឡាករ​ប៊ែ​ល​ហ្ស៊ី​ក David Goffin មិន​មាន​បញ្ហា​ឡើយ ដោយ​យកឈ្នះ​កីឡាករ​បារាំង Nicolas Mahut មិន​លំបាក 6-1, 6-3​។ ​ជុំ​ទី​ពីរ Goffin នឹង​ជួប​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ Feliciano Lopez៕
​អត្ថបទ​៖​នាង សុភា​វុ​ធ