ព្យុះ​ត្រូ​ពិ​ក​សាន​បា​សម្លាប់​មនុស្ស​ ៤​នាក់​នៅ​ក្នុង​ប្រទេស​​ហ្វីលីពីន​

66

ហ្វីលីពីន៖ នគរបាល​និយាយ​ថា​ មនុស្ស​ ៤​នាក់​បាន​បាត់​បង់ជីវិត​ក្នុងទីក្រុង​ស៊ូ​រី​កៅ កាលពី​ព្រឹក​ថ្ងៃអង្គារ​ម្សិលមិញ ខណៈ​ព្យុះ​ទី​ហ្វុ​ង​ត្រូ​ពិ​ក​មួយ​នាំមក​ទឹកភ្លៀង​យ៉ាង​ច្រើន និង​បណ្ដាលឲ្យ​មានបំណាក់​ដី​ដ៏​ធ្ងន់ធ្ងរ​។​

ព្យុះ​ត្រូ​ពិ​ក​បាស​យ៉ាង (Basyang) ឬសាន​បា (Sanba) បាន​វាយប្រហារ​លើតំបន់ឆ្នេរ​ភាគ​ខាងកើត នៃ​រដ្ឋមីន​ដា​ណាវភាគ​ខាង​ត្បូង កាលពី​ថ្ងៃ​អង្គារ​ជាមួយ​កម្លាំងខ្យល់​ ៧៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ភ្លៀង​ធ្លាក់​ខ្លាំងបាន​បណ្ដាល​ឲ្យ​មានបំណាក់​ដីជាច្រើន​ ដែលប៉ះទង្គិច​ដល់ភូមិ​នានាតាម​តំបន់​ភ្នំ​ នៅ​ខាងក្រៅ​ទីក្រុង​រ៉ែកា​រ៉ា​ស្កាល់ក្នុង​ខេត្ត​ស៊ូ​រី​កៅសម្លាប់​មនុស្ស​ ៤​នាក់។ មជ្ឈមណ្ឌល​ព្យាករណ៍​អាកាសធាតុ​រដ្ឋបាន​ឲ្យ​ដឹង​ថា ព្យុះ​នេះត្រូវ​គេ​រំពឹង​ថា នឹង​បោះពួយ​ទៅកាន់ភាគ​ខាងជើង យ៉ាង​លឿនក្នុង​ពេល​ជាង ២៤​ម៉ោង បន្ទាប់មក​នឹងនាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ទូទាំង​ភាគ​កណ្ដាល​ប្រទេស​ហ្វីលីពីន​។​ ព្យុះ​ត្រូ​ពិ​កតេ​ម​ប៊ី​ន (Tembin) បាន​សម្លាប់​មនុស្ស ២៤០នាក់ក្នុងតំបន់ មីន​ដា​ណាវកាលពី​ខែ​ធ្នូ​ឆ្នាំមុន​៕

​អត្ថបទ៖ សុខ​មាន