ស្លាប់​៦​នាក់ ​និង​របួស​១០​នាក់​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ថ្ងៃទី​១៣ ​ខែកុម្ភៈ ​

113

ភ្នំពេញ ​៖ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​ចំនួន​៨​លើក ​បណ្ដាល ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​,​របួសស្រាល​២​នាក់ ​និង​របួសធ្ងន់​៨​នាក់​។ ​នេះ​បើ​យោង​តាម​របាយការណ៍ ​ពី​នាយកដ្ឋាន​នគរ​បាល​ចរាច​រណ៍ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។

ប្រភពព័ត៌មាន ​ដដែល​បញ្ជាក់ថា​ នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​ ម៉ូតូ​ចំនួន​៧​គ្រឿង​ រថយន្ត​តូច​២​គ្រឿង​, ​រថយន្ដ​ ធុន​ធំ​៣​គ្រឿង ​និង​យាន​ផ្សេងៗ​១​គ្រឿង ​ហើយ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​, ប្រជែង​, ​មិន​គោរព​សិទ្ធ និង​ស្រវឹង​។

សូម​បញ្ជាក់ថា ​រយៈ​១៣​ថ្ងៃ ខែ កុម្ភៈ ឆ្នាំ​២០១៨​នេះ ​មានការ​ណី​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១០៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៧១​នាក់ ​រង​របួស​ស្រាល​ចំនួន​៦៤​នាក់ និង​របួសធ្ងន់​ចំនួន​៩៧​នាក់​៕