កូនចៅ​លោក​សុខា ​រិ​ទ្ធ មេ​អង្គរក្ស​បាញ់​២​គ្រាប់​​​ គំរាមកំហែង​​​​ និង​បង្ក​ហិង្សា​មក​លើ​បុគ្គលិក​ និង​កម្មករ​ក្រុមហ៊ុន​ទំរីង​

54

ឧ​ត្ត​រ​មាន​ជ័​យ ៖ មានការ​បាញ់​បោះ​អាវុធ​ចំនួន​ពីរគ្រាប់​​គំរាមកំហែង​​​​ និង​បង្ក​ហិង្សា​មក​លើ​បុគ្គលិក​ និង​កម្មករ​ក្រុមហ៊ុន​ទំរីង ​ពី​សំណាក់​យោធា​មួយ​ក្រុម ​ដែល​បាន​ទៅ​បោះ​ទីតាំង​គំរាម​យក ​ដី​ពី​ក្រុមហ៊ុន​ទំរីង​រ៉ាប់​ប៊ឺ​ ​​ដែល​គេ​ស្គាល់​ថា ​ជា​កូនចៅ​របស់​លោក ​សុខា ​រិ​ទ្ធ ​មេ​អង្គរក្ស​ ។

ករណីនេះ ​បានកើតឡើង​ នៅ​​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ ម្សិលមិញនេះ​ នៅ​ស្នាក់ការ​របស់​ក្រុមហ៊ុន​ទំរីង​រ៉ាប់ប៊ឺ​ ​ស្ថិត​នៅក្នុង​ទីតាំង​ដី​ក្រុមហ៊ុន ​ក្នុងភូមិ​អូ​តា​ម៉េង​ ឃុំ​ស្រុក​អន្លង់វែង ​ខេត្ត​ឧត្ដរមានជ័យ ។

តំណាង​ក្រុមហ៊ុន​ បានឲ្យ​ដឹងថា ​ក្រោយពី​មានការ​បាញ់​បោះ​ និង​មាន​ករណី​គំរាមកំហែង ​​និង​បង្ក​ហិង្សា​ មក​លើ​បុគ្គលិក​ក្រុមហ៊ុន​ ខាង​ភាគី​ក្រុមហ៊ុន​ បាន​ទៅ​ប្ដឹង​អោយ​សមត្ថកិច្ច​នគរ​​បាល​ស្រុក​អន្លង់វែង​ដែរ​ តែ​មិនបាន​រក​ភាព​យុត្តិធម៌​ជូន​ពួកគាត់​ទេ​។

តំណាង​ក្រុមហ៊ុន​ បាន​បន្តថា​ នៅ​ថ្ងៃទី​៩ខែកុម្ភៈ កន្លងទៅ​ថ្មីៗ​នេះ​ ក្រុម​យោធា​អង្គរក្ស​ចំនួន​៥​នាក់​ដឹកនាំ​ដោយ​លោក​ សុ ខា​រិ​ទ្ធ​ មេ​អង្គរក្ស​ ប្រដាប់​ដោយ​អាវុធ​ម៉ាក​អាការ​គ្រប់​ដៃ ​បានមក​​គំរាម​ឃាត់ខ្លួន​បុគ្គលិក ក្រុមហ៊ុន ​និង​បោក​កាមេរ៉ា​ចោល ​ហើយ​កង​កម្លាំង​យោធា​ បាន​ធ្វើការ​រារាំង​មិន​ខាង​ ក្រុមហ៊ុន​បង្កបង្កើន ​​ផល​នៅ​លើ​ដី​​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ផ្ដល់​ជូន​។

លោក​បញ្ជាក់​ថា ​ចាប់តាំងពី​ឆ្នាំ​២០១១ ខាង​ក្រុម​បាន​ទ​ទួល​សិទ្ធ​វិនិយោគ ​និង​ធ្វើការ​ឈូស ឆាយ​ រហូត​ ដល់​ពេល​ច្បាប់ ​សូន្យ​មួយ ​ក៏​មិន​ឃើញ​ខាង​យោធា​ចេញមុខ​តវ៉ា ​ទើបតែ​ចេញមុខ​មក​ត​វ៉ា​ថា ​ដី​របស់​ខ្លួន​ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ២០១៨នេះ ​ហើយ​​គំរាម​យក​ដី​ក្រុមហ៊ុន​តែម្ដង។

ពាក់ព័ន្ធ​ករណីនេះដែរ​ លោក​ សុខា ​រិ​ទ្ធ​ ជា​ប្រធាន​ក្រុម​យោធា​អង្គរក្ស​បាញ់ បោះ​អនាធិបតេយ្យ​បានឲ្យដឹងថា មាន​កូនចៅ​បាញ់បោះ​មែន​ ដោយ​ស្ដារ​កាណុង​កាំភ្លើង​ព្រោះ​កាំភ្លើង​សុទ្ធតែ​ថ្មីៗ ​ហើយ​កង​កំលាំង​ដែល​ដេក​យាម​នៅ​ទីនោះ​សុទ្ធ​មាន​បទបញ្ជា​ សុទ្ធតែ​នាយ​ឧ​ត្ត​ម​សេនីយ៍​ទៀត​ផង ​ព្រោះ​ដី​នៅ​ទីនោះ​សុទ្ធ សឹង​ដី​រប​ស់ មេ​នាយ​ឧ​ត្ត​ម​សេនីយ៍​ទាំងអស់ ​តែ​លោក​មិនបាន​បញ្ជាក់​​ឈ្មោះ​ ពី​លោក​ ឧ​ត្ត​ម​សេនីយ៍​ណា​ម្នាក់​នោះ​ឡើយ​៕