កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង ​ចុះ​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​នានា​ក្នុង​ក្រុង​កំពង់ឆ្នាំង ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន

104

 

កំពង់ឆ្នាំង ៖ ​ដើម្បី​ថែរក្សា​សុខមាលភាព​ប្រជាពលរដ្ឋ ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង​ ដឹកនាំ​ដោយ​លោក យី​វ ​ណារិន ​ដែលជា​ប្រធាន​សាខា​ខេត្តកំពង់ឆ្នាំង សហការ ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ឆ្នាំង​ បាន​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​ដែល​កំពុង​ដាក់​តាំង​លក់ នៅ​ផ្សារ លើ ​និង តាម​ហាង​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង ។

លោក យី​វ ណារិន ដែលជា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង ​បាន​ឲ្យ​ដឹងថា ​ការ​ចុះមក​ពិនិត្យ​ គុណភាព​ចំណីអាហារ​នាពេលនេះ​ គឺ​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ដ​ បាន​ត្រួតពិនិត្យ​គុណភាព​ ទំនិញ​ជាច្រើន​មុខ រួមមាន ​គ្រឿង​កំប៉ុង ​អាហារ​វេច​ខ្ចប់​ គ្រប់​ប្រភេទ​ពិនិត្យ​លើ កាល​បរិច្ឆេទ​ នៃ​ការប្រើប្រាស់​ ការ​ក្លែងបន្លំ​ម៉ាក​សញ្ញា ​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ​អាហារ​កំប៉ុង​ដែល​ចំពិត​ ច្រេះ​ស៊ី ​និង​រកមើល​សារធាតុ​គីមី​នៅលើ ​បន្លែ ។

ក្នុងពេល​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នេះ មន្ត្រី​ជំនាញ​ក៏បាន​ពន្យល់​ដល់​អាជីវករ ​អោយ​ចេះ​ពិនិត្យ​មើល​សុពលភាព​នៃ​កាលបរិច្ឆេទ​ទំនិញ​ បញ្ហា​អំពី​អនាម័យ ​និង ការរៀបចំ​ទុកដាក់​ទំនិញ​លក់ដូរ​ឱ្យ​មាន​សណ្ដាប់ធ្នាប់ ទៅតាម​ប្រភេទ​ទំនិញ​នីមួយៗ ត្រូវ​ដាក់​ដាច់ដោយឡែក​ពីគ្នា ​និង ​បាន​ណែនាំ​កុំឱ្យ​អាជីវករ​ យក​ទំនិញ​ដែល​ខូចគុណភាព​លក់​បន្ដ​ទៅឱ្យ​ប្រជាពលរដ្ឋ ​។​ ក្នុងឱកាស ពិធីបុណ្យ​ផ្សេង​ អាជីវករ​មួយ​ចំនួន​តែង​លួច​តែ​បន្លំ ​លក់ទំនិញ​ដែល​ខូចគុណភាព​។ ​ក្រៅពីនេះ​ក៏​បាន​បិទ​ខិត ប័ណ្ណ​អប់រំ​ផ្សព្វផ្សាយ រ​បស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ផងដែរ ។

ជាល​លទ្ធផល​នៃ​ការចុះពិនិត្យ ​សមត្ថកិច្ច​កាំកុងត្រូល​ បញ្ជាក់ថា ​នៅ​ផ្សារលើ​ខេត្តកំពង់ឆ្នាំង ​អាជីវក​បាន​ដាក់​តាំង​ទំនិញ​លក់​ដែល​មាន​គុណភាព ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន ​។ ​ចំពោះ​ការធ្វើ​តេស្ត​រក​សារធាតុ​គីមី​ហាមឃាត់​នៅ​បន្លែ ​សមត្ថកិច្ច​កាំកុងត្រូល​រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​នោះទេ ៕