មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​​ ធ្វើការ​ធ្វេសប្រហែស​វះកាត់​​​​​ស្ដ្រី​ម្នាក់ ​​បណ្ដាល​ឲ្យ​​ស្លាប់​ចោល​ទារក​

331

កំពង់ឆ្នាំង ​៖ ​​​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់​ឆ្នាំង ធ្វើការ​ធ្វេសប្រហែស​ ​​​វះកាត់​​​ស្ដ្រីម្នាក់​​ បាន​រ​យៈពេល​៥​ថ្ងៃ ​​​​​បណ្ដាល​ឲ្យ​​​ស្លាប់​ចោល​ទារក​​ ឲ្យ​កំព្រា​ម្ដាយ​​​ ​​។ ​ហេតុ​ការ​ភ្ញាក់ផ្អើលនេះ​ បាន​កើត​ឡើង​ ​នៅវេលា​ម៉ោង​ប្រមាណ​​៩ ព្រឹក​ថ្ងៃទី​១៣​ កុម្ភៈ ២០១៨ ​នៅក្នុង​មន្ទី​រ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ​​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី ​​ខណៈ​​​ប្តី​​នាំ​យក​ទៅ​លាង​របួស ​។

ប្រភព​ពី​ក្រុម​គ្រួសារ​រងគ្រោះ​ បាន​ឲ្យដឹងថា ​ស្ត្រី​រងគ្រោះ​ស្លាប់​ នៅក្នុង​មន្ទី​រ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ​មានឈ្មោះ​ ចេង​ វិ​ន ​អាយុ​៣៤ ​ឆ្នាំ​មាន​ប្តី​ឈ្មោះ​ ហួន ​ជ្រុ​យ ​អាយុ​៣៦​ឆ្នាំ​មាន​កូន​៤​នាក់​រស់នៅ​ក្នុង​បន្ទុក ​រស់​នៅក្នុង​ភូមិ ថ្នល់​ឈើទាល់ ​ឃុំ​ផ្លូវ​ទូក ​ស្រុក​កំពង់លែង​ ដែល​ជា​តំបន់​មួយ​ឆ្ងាយ​ដាច់​ស្រយាល​ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង ។

ប្រភព​ពី​ប្តី​ស្ត្រី​រងគ្រោះ​ បាន​រៀបរាប់​ថា​ បាន​យកប្រពន្ធ​មក​ឆ្លងទន្លេ​នៅ​មន្ទី​រ​ពេទ្យ​ខេត្ត​ដោយ​ធ្វើការ​វះកាត់​ យក​កូន​បាន​រយៈពេល​៥​ថ្ងៃ​ហើយ​ នៅថ្ងៃនេះ ​អ្នកគ្រូ​ពេទ្យ​ម្នាក់​បាន​អោយ​យកប្រពន្ធ​ទៅ​លាង​របួស​ ខ​ណៈដែល​គាត់​ជា​ប្តី​បាន​ប្រាប់​ទៅ​អ្នក​គ្រូពេទ្យ ​ថា​ ​ប្រពន្ធ​ខ្ញុំ​ដើរ​មិន​រួច​ទេ ​និង​បាន​សុំ​រទេះរុញ​មួយ ​តែ​បែរ​​ជា​អ្នក​គ្រូពេទ្យ​ឆ្លើយ​ថា​ មិន​មាន​រទេះរុញ​ទេ ​ពេលនោះ​ខ្ញុំ​បាន​គ្រា​ប្រពន្ធ​ដើរ​បាន​ប្រមាណ​​ជា​១០​ម៉ែត្រ​ប្រពន្ធ​ខ្ញុំ​ទន់ជង្គង់​ពេល​នោះ​បាន​អ្នកគ្រូ​ពេទ្យ​លើក​ប្រពន្ធ​ដាក់​លើ​គ្រែ​យកប្រពន្ធ​ទៅ​ធ្វើ​ចលនា ​និង​បាន​ស្លាប់​ នៅក្នុង​មន្ទីរ​​ពេទ្យ​តែម្តង ។

ប្រធាន​មន្ទី​រ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ លោក​វេជ្ជបណ្ឌិត​ សូ​រិ​ន្ទី​ រ៉ា​វុទ្ធី​ បានឲ្យ​ដឹង​ នៅក្នុង​មន្ទី​រ​ពេទ្យ​បង្អែក ​ខេត្តកំពង់ឆ្នាំង​ថា​ ពាក់​ព័ន្ធ​និង​ករណី​ស្ត្រី​ដែល​ធ្វើការ​វះកាត់​រយៈពេល​៥​ថ្ងៃនេះ​ គឺ​មិន​មាន​អ្វី​នោះ​ឡើយ ​ហើយ​ការ​ដើរ​របស់​ស្ត្រី​វា​ជា​ការ​ល្អ​ចំពោះ​ការ​ស្លាប់​របស់​ស្ត្រី​ ខាងលើនេះ ​ខាង​លោក​នៅ​មិនទាន់​រក​ឃើញថា ​មកពី​រោគសញ្ញា​អ្វី​នោះឡើយ ​​កំពុង​ធ្វើការ​ស្រាវជ្រាវ ។

លោក ​បាន​បញ្ជាក់ទៀតថា ​ពាក់​ព័ន្ធ​និង​ការ​សុំ​រទេះរុញ​មានការ​ឆ្លើយ​ថា​ គ្មាន​នោះ​លោក​ក៏កំពុង​​ស្រាវជ្រាវ​ដែរ​ ខ​ណៈ​​រទេះរុញ​មាន​ច្រើន​និង​នៅ​ថ្មីៗ​ផង​ដែរ ។​ ក្រោយ​ការ​ស្លាប់​របស់​ស្ត្រី​រងគ្រោះ​ក្នុង​មន្ទី​រ​ពេទ្យ​ខេត្ត​ត្រូវ​បាន​ដឹក​តាម​រថយន្ត​របស់​ម​ន្ទីរ​​ពេទ្យ​ខេត្ត​ ដាក់​មាត់ទន្លេ​និង​ដឹក​តាម​កាណូត​បន្ត​យក​ទៅ​លំនៅឋាន​ ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ក្រោម​ភាព​ក្ដុកក្ដួល​ពី​ក្រុម​គ្រួសា​រ​សាច់ញាតិ​ជនរងគ្រោះ ។

គួរ​បញ្ជាក់​ផងដែរ​ថា ​ជារឿយៗ​តែង​តែមាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ពេញ​ថា​ នៅ​ពេល ​មានការ​ចូល​មក​សម្រាល​កូន​នៅ​ផ្នែក​សម្ភព​និង​ស្ត្រី​ពួកគាត់​​​ជា​ប្រជាជន​មកពី​ទី​ឆ្ងាយៗ​ ត្រូវ​បាន​​ក្រុម​គ្រូពេទ្យ​ប្រើប្រាស់​នៅ​ពាក្យ​សម្តី​មិន​សមរម្យ​ដាក់​ពួកគាត់​​​ជា​អ្នក​ជំងឺ​និង​ពេលខ្លះ​ត្រូវ​ពួកគាត់​បាន​ចេញ​ទៅផ្ទះ​គឺ​ខាង​គ្រូពេទ្យ​សម្ភព​ និង​ស្ត្រី​តម្រូវ​អោយ​ពួកគាត់​ទិញ​ថ្នាំ​អស់​១០​ម៉ឺន​ ទៅ​២០​ម៉ឺន​ បើ​មិន​អញ្ចឹង​មិន​បាន​ចេញទៅ​ទេ វា​ជា​ការ​លំបាក​សម្រាប់​ពួកគាត់​ជា​ប្រជា​ពលរដ្ឋ​​ក្រីក្រ​ និង​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល ។

ពាក់​ព័ន្ធ​ករណី​ខាងលើនេះ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ឯកឧត្តម ​រដ្ឋមន្ត្រីក្រសួង ​សុខាភិបាល ​ក៏​​ដូច​ជា​ម​ន្ទី​រសុខាភិបាល​ខេត្ត​មេត្តា​មាន​វិធានការ​ណាមួយ​ដល់​ក្រុម​គ្រូពេទ្យ​ដែល​មិនបាន​គោរព​ទៅតាម​វិជ្ជាជីវៈ ​និង​មាន​សម្ដី ​មិន​សមរម្យ​ចំពោះ​ពួកគាត់​មក​រក​សេវា​សុខភាព​ផង ៕