ពលរដ្ឋ​ខ្មែរ-​ជន​បរទេស​ចំនួន​១.៤១៣​គូ ​បាន​ដាក់​ពាក្យ​សុំ​រៀប​អាពាហ៍​ពិពាហ៍​តាម​ផ្លូវច្បាប់​

67

ភ្នំពេញ៖​ យោង​តាម​សេចក្តី​ព្រាង​របាយការណ៍​បូក​សកម្មភាព​ និង​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​និង​អំពើ​អាជីវកម្ម​ផ្លូវ​ភេទ​ ឆ្នាំ​២០១៧ ​និង​លើក​ទិសដៅ​ឆ្នាំ​២០១៨​ បាន​បង្ហាញ​ថា​ ការ​បង្ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​តាម​រយៈ​ការ​រៀប​អាពាហ៍​ពិពាហ៍​ខ្មែរ​ និង​បរទេស​ ក្រុម​ការងារ​ច្រក​ចេញ​ចូល​តែមួយ​ ទទួល​បន្ទុក​ការងារ​អាពាហ៍​ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​ និង​ជន​បរទេស ​ជា​ពិសេស​នាយក​ដ្ឋាន​ប្រឆាំង​ការជួញ​ដូរ​មនុស្ស ​និង​ការពារ​អនីតិជន ​នៃ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ​(ក្រុម​ការងារ​អនុវត្តច្បាប់)​ បាន​ធ្វើការ​សំភាសន៍​ពលរដ្ឋ​ខ្មែរ ​និង​ជន​បរទេស​ចំនួន​ ១.៤១៣​គូ ​ដែល​បាន​ដាក់​ពាក្យ​សុំ​រៀប​អាពាហ៍​ពិពាហ៍តាម​ផ្លូវ​ច្បាប់​។ បាន​ទំនាក់​ទំនង​ទៅ​នារី​ខ្មែរ ​ដែល​រស់​នៅ​ជា​មួយ​ស្វាមី​ឯ​ក្រៅ​ប្រទេស​តាម​រយៈ​ទូរស័ព្ទ​ផ្ទាល់​ ដើម្បី​តាម​ដាន​ស្ថាន​ភាព​ដែល​សង្ស័យ​ថា ​អាច​កើត​មាន​ការ​ជួញ​ដូរ​មនុស្ស​តាម​រយៈ​ការ​រៀប​អាពាហ៍​ពិពាហ៍​៕​