បាក់​ស្ពាន​ឈើ​ចាស់​ទ្រុឌទ្រោម ​​ក្នុង​ភូមិ​ស្ទឹង​ស្ងួត​ មិន​អាច​ធ្វើដំណើរ​ទៅមក​បាន​…!!!

80

កំពង់ឆ្នាំង ​៖ ​បាក់​​ស្ពានឈើ​មួយ​កន្លែង ​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ប្រជាពលរដ្ឋ​មិន​អាច​ធ្វើដំណើរ​ឆ្លង​ទៅ​ឆ្លង​មក​បាន​នោះ​ឡើយ ​និង​មានការ​លំបាក​ទាំង​រដូវ​ប្រាំង​និង​វស្សា ។ ស្ពាន​មួយ​កន្លែង​នេះ​ ស្ថិត​ក្នុង​ភូមិ​ស្ទឹង​ស្ងួត​ ឃុំ​អំពិល​ទឹក​ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ។

បងប្អូន​ប្រជាពលរដ្ឋ​ នៅ​ទីនោះ ​បាន​ធ្វើ​ការ​អំពាវនាវ​តាម​រយះ​សារ​ព័ត៌មាន​​​ជួយ​ដល់​ពួកគាត់​ដែល​នៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​មួយ​នេះ​ផង ​ ។

អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ស្រុក​កំពង់ត្រឡាច​ លោក ឧកញ៉ា ​ កុយ​ សុវណ្ណ ​និង​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កំពង់ត្រឡាច​ លោក ហ៊ុល​ ចាន់​ថូ រួម​និង​អាជ្ញាធរ​ភូមិ​ឃុំ​រួម​ និង​ប្រជាពលរដ្ឋ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ស្ថានភាព​ស្ពានឈើ​ខាង​លើ​នេះ​ ​នៅ​ថ្ងៃទី​២៣​ ខែកុម្ភៈ ​២០១៨​ ចំណុច​ភូមិ​ស្ទឹង​ស្ងួត​ឃុំ​អំពិល​ទឹក​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋ​ ​បាន​និយាយ​ថា​ ស្ពានឈើ​មួយ​នេះ ​មាន​ប្រវែង​១០០​ម៉ែត្រ​ ហើយក៏​​ជា​ស្ពាន​មួយ​ដែល​ចាស់​ទ្រុឌទ្រោម ​ហើយ​ឥឡូវនេះ​ បាក់​ដែល​មិន​អាច​ធ្វើដំណើរ​ទៅមក​បាន​នោះ​ឡើយ​កន្លងមក​ពួគ​គាត់​បាន​ធ្វើ​ការ​ស្នើសុំ​តាម​វេទិកា​ថ្នាក់ជាតិ​រហូតមកដល់​ពេលនេះ​ មិនទាន់​ដឹង​ថា​ យ៉ាងណា​នោះ​ឡើយ​ស្ងាត់ឈឹង​រហូតមក ​។ ពេលនេះ ​អនុប្រធាន​ក្រុម​ថ្នាក់​កណ្តាល​ចុះជួយ​ស្រុក​កំពង់ត្រឡាច​និង​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កំពង់ត្រឡាច​ បាន​ពិនិត្យ​ស្ថានភាព​ស្ពាន​នេះ​ ចាស់​ទ្រុឌទ្រោម ​និង​បាក់​ដែល​មិន​អាច​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក​បាន​នោះឡើយ ។

លោកឧកញ៉ា កុយ ​សុវណ្ណ ​ បានប្រគល់​ថវិកា​ផ្ទាល់​របស់​ខ្លួន​ ​​ចំនួន​៣០០០​ដុល្លារ​​ដល់​ប្រធាន​ភូមិ​ស្ទឹង​ស្ងួត​ ដើម្បី​សម្រាប់​ធ្វើ​ការសាងសង់​លូ​ទ្វា​ទឹក​បណ្ដោះអាសន្ន ​សម្រាប់​សម្រួល​ដល់​ការ​ធ្វើដំណើរ​ទៅមក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ​ងាយស្រួល​ក្នុង​ការ​ដឹក​កសិផល​ទៅ​កាន​ទីផ្សារ ។

ប្រជាពលរដ្ឋ​ ក្នុង​តំបន់​ខាង​លើនេះ ​បាន​ថ្លែង​អំណ​រ​គុណ​ដល់​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំពង់ត្រឡាច ​ដែល​លោក​តែង​តែ​បាន​ចុះ​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ខ​ណះ​ដែល​កំពង់​ជួប​ការ​លំបាក​ផងដែរ ៕