គ.ជ.ប ៖ចំនួនអ្នកបានទៅបោះឆ្នោត គឺស្មើនឹង ៩៩.៩៧%

128

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលមានចំនួន ១១៦៩៥រូប នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងនោះអ្នកបានទៅបោះឆ្នោតមានចំនួន ១១៦៧០រូប និងអវត្តមាន២៥រូប។

ចំនួនអ្នកបានទៅបោះឆ្នោត គឺស្មើនឹង ៩៩.៩៧%។
បណ្តារាជធានី-ខេត្ត ដែលមានអ្នកអវត្តមានក្នុងការបោះឆ្នោតនេះរួមមាន៖

រាជធានីភ្នំពេញ អវត្តមាន ១រូប

ខេត្តកំពង់ចាម អវត្តមាន ១រូប

ខេត្តកណ្តាល អវត្តមាន ២រូប

ខេត្តបាត់ដំបង អវត្តមាន ៥រូប

ខេត្តសៀមរាប អវត្តមាន ២រូប

ខេត្តតាកែវ អវត្តមាន ២រូប

ខេត្តកំពត អវត្តមាន ២រូប

ខេត្តកំពង់ស្ពឺ អវត្តមាន ៣រូប

ខេត្តកំពង់ធំ អវត្តមាន ២រូប

ខេត្តរតនគិរី អវត្តមាន ២រូប

និងខេត្តមណ្ឌលគិរី អវត្តមាន ៣រូប៕