សម្តេច​តេជោ ហ៊ុ​ន ​សែន​ រីក​រាយ​ជា​ខ្លាំង ​និង​អបអរសាទរ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ១​

83

ភ្នំពេញ៖ ​ សម្តេច​តេជោ ​ហ៊ុន​ សែ​ន នាយក​រដ្ឋ​មន្ត្រី​សប្បាយ​រីក​រាយ​ជា​ខ្លាំង​ និង​អបអរសាទរ​ចំពោះ​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​កំណាត់ ​ផ្លូវ​ជាតិលេខ១ ​ប្រវែ​ង៤ ​គីឡូម៉ែត្រ​នេះ​។


គួរបញ្ជាក់ថា ​នៅព្រឹក​ថ្ងៃ​អង្គារ៍​ ១២​រោច​ ខែ​ផល្គុន ឆ្នាំរកា នព្វ​ស័ក​ ព.ស ២៥៦១ ​ត្រូវ​នឹង​ថ្ងៃទី១​៣ ​ខែមីនា​ ឆ្នាំ២០១៨​នេះ ​សម្តេច​តេជោ​ ហ៊ុន សែន បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិ​លេខ១​ ដែ​លគម្រោង​សាង​សង់​កំណា​ត់ផ្លូវជាតិលេខ១ ​ដំណាក់កាល​ទី៤នេះ​ មាន​ប្រវែង​សរុប​ ៤គីឡូម៉ែត្រ ​គិត​ចាប់​ពីទីប្រជុំ​ជន​ត្រង់​ចំណុច​គល់​ស្ពាន​ព្រះមុនីវង្ស​ ត្រើយ​ខាង​កើត​ គីឡូ​ម៉ែត្រ ​លេខ​០+០០០ ដល់គី​ឡួម៉ែត្រ៤​+០០០ ក្នុង​សង្កាត់​វាល​ស្បូវ ​ខណ្ឌច្បា​រអំពៅ ​រាជ​ធានី​ភ្នំពេញ។​
កំណាត់​ផ្លូវ​នេះសាងស​ង់ដោ​យក្រុម​ហ៊ុន​ជប៉ុន​ ដោយ​បាន​ចំណាយ​ថវិកា​ជាង​ ២៣​លាន​ដុល្លារ​អាមេរិ​ក ក្នុ​ងនោះ​ថវិកា​ប្រមាណ​ជា​១៦លាន​ដុល្លារ​អាមេរិក​ ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ និង​ថវិកា​៧,៨៧​លាន​ដុល្លារ​អាមេរិក​ ​ជាថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ដោះ​ស្រាយ​ គោល​នយោបាយ​ និ​ងផ​លប៉ះពាល់​។
សម្តេច​តេជោ ​ក៏​បាន​អរគុណ​ចំពោះរដ្ឋាភិបាល​ជប៉ុនដែល​បាន​ជួយស្ថាប​នាកំណាត់​ផ្លូវ​ជាតិលេ​ខ១​ ដែល​ជា​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​កសាង​ផ្លូវជា​តិលេខ១នេះ​។ មិនត្រឹមតែកសាង​ផ្លូវ​នេះទេ​ ជប៉ុន​ក៏បា​នជួយដល់​កម្ពុជា​ ក្នុង​ការ​កសាងស្ពាន​ ផ្លូវផ្សេងៗ​ និង​វិស័យផ្សេងៗ​ជាច្រើន​ទៀត​ផង​ដែរ​៕