ប្រធានាធិបតី​ចិន​ជួប​ប្រេសិត​ពិសេស​កូរ៉េខាងត្បូង​ដោយ​រំពឹង​ថា ​នឹង​មាន​ការពិភាក្សា​យ៉ាង​រលូន​រវាង​អាមេរិក និង​កូរ៉េខាងជើង​

79

ចិន៖ លោកប្រធានាធិបតីចិន ស៊ី ជីន​ពីង បាន​ជួប​ជាមួយប្រធាន​ការិយាល័យ​សន្តិ​សុខ​ជាតិ​កូរ៉េខាងត្បូង​ លោក ឈុ​ង អ៊ួ​យយ៉ុង ក្នុង​ទីក្រុង​ប៉េកាំងកាលពី​ថ្ងៃ​ច័ន្ទ​។​​​លោក ឈុ​ង អ៊ួ​យ​យ៉ុង កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ពិភាក្សា​ពី​ការ​បំពេញ​ទស្សនកិច្ចនា​ពេល​ថ្មីៗ​របស់​លោក ទៅកាន់​ប្រទេស​កូរ៉េខាងជើងដែលកូរ៉េ​ទាំង​២​ បាន​ព្រមព្រៀងគ្នា​ផ្ដើម​ឲ្យ​មាន​ជំនួប​កំពូលមួយ​នៅ​ខែក្រោយ​។ ​លោក ឈុ​ង បាន​ត្រឡប់​មកពី​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិកកាលពី​អាទិត្យ​ ជាទីដែល​លិខិត​អញ្ជើញ​មួយ​ច្បាប់ត្រូវ​បានប្រគល់​ទៅ​ឲ្យ​លោកប្រធានាធិបតី Donald Trump ពី​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន សម្រាប់​កិច្ចពិភាក្សាលើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នៅ​ពេល​ខាងមុខ​។​ ​សារព័ត៌មាន​រដ្ឋ​ចិន បាន​រាយការណ៍​ថា​ លោក ស៊ី​ បាន​ប្រា​ប់​លោក ឈុ​ង ថា ប្រទេស​ចិន​កំពុង​ទន្ទឹង​រង់​ចាំ​នូវ​កិច្ចពិភាក្សា​ដ៏​រលូន​រវាង​អាមេរិក និងកូរ៉េខាងជើង៕
អត្ថបទ៖ សុខ​មាន