Michael Carrick ប្រកាស​ចូលនិវត្តន៍​ក្រោយ​ចប់​រដូវ​កាល​នេះ​

85

បាល់ទាត់៖ ​ខ្សែ​បំរើ​ក្រុម​បិសាច​ក្រហម Manchester United, Michael Carrick បាន​ប្រកាស​ចូលនិវត្តន៍​ពី​បាល់ទាត់​ក្រោយចប់​រដូវ​កាល​នេះ​ហើយ បន្ទាប់ពី​ចំណាយ​ពេល​ជាមួយ​ក្លឹប​ជាង 10ឆ្នាំ​។ ​បច្ចុប្បន្ន​វ័យ 36ឆ្នាំ Michael Carrick បង្ហាញខ្លួន​បាន 463ប្រកួត​អោយ Manchester United ចាប់​តាំង​ពី​ផ្ទេរ​ពី Tottenham Hotspurs 18លាន​ផោន​នៅ​ឆ្នាំ2006​។

​​តែ​រដូវ​កាល​នេះ Michael Carrick បង្ហាញខ្លួន​ទើបបាន 4ប្រកួត​ប៉ុណ្ណោះ ដោយសារតែ​បញ្ហា​មិន​ប្រក្រតី​នៃ​ចង្វាក់បេះដូង​។ ​គ្រូ​បង្វឹក Jose Mourinho ធ្លាប់​បាន​និយាយ​កាលពី​ខែ​មករា​ហើយ​ថា Michael Carrick នឹង​ទទួល​បាន​សំណើ​ពី​ក្លឹប​ អោយ​មាន​តំណែង​មួយ​ក្នុង​ក្រុម​គ្រូ​បង្វឹក​ឈុត​ធំ​។ រយៈពេល 12ឆ្នាំ​ជាមួយ​ក្លឹប Michael Carrick ធ្លាប់​ឈ្នះ​ពាន Premier League 5លើក FA Cup មួយ​លើក League Cup 2លើក Champions League មួយ​លើក និង Europa League មួយ​លើក​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ