ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ប៉ះទង្គិច​ជាមួយ​ទាហាន​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់ West Bank

108

វែសបេង៖ ពលរដ្ឋ​ប៉ាឡេស្ទីន​បាន​ប៉ះទង្គិច​គ្នា​ ជាមួយ​កងកម្លាំង​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ​ ប្រឆាំង​ទៅ​នឹង​វិធានការ​របស់​អ៊ីស្រាអែល​ ចំពោះ​និស្សិត​នៅ​សា​លក​វិទ្យាល័យ​។​

​​ក្រុម​​និស្សិត​មកពី​សាក​ល​វិទ្យាល័យ Birzeit បាន​តវ៉ា​ប្រឆាំង​ទៅ​នឹង​កងកម្លាំង​អ៊ីស្រាអែល ​ដែល​បាន​ឆ្មក់​ចូល​ក្នុង​សាកលវិទ្យាល័យ​មួយ​នេះ​កាល​ពី​សប្ដាហ៍ មុន​អំឡុង​ការ​តវ៉ា​បិទ​ផ្លូវ​មួយ​ខ្សែ​ឆ្ពោះ​ទៅ​កាន់​ប៉ុស្តិ៍ត្រួតពិនិត្យ​សន្តិសុខរបស់​អ៊ីស្រាអែលក្នុងទីក្រុង Al-Berieh ក្បែរទីក្រុង Ramallah តំបន់ West Bank។​ ​កងកម្លាំង​អ៊ីស្រាអែល​បាន​បំបែក​ក្រុម​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ ដែល​កំពុង​គុប​ដុំ​ថ្ម​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ​និង​គ្រាប់កាំភ្លើង​ជ័រ។

​យោង​តាម​ក្រសួង​សុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​អ្នក​តវ៉ា​ចំនួន ​៨​នាក់​បាន​រង​របួស​ដោយ​គ្រាប់កាំភ្លើង​ពិត​។​ ​កងកម្លាំង​អ៊ីស្រាអែលបាន​ឆ្មក់​ចូល​សាកលវិទ្យាល័យ Birzeit ​កាលពី​ថ្ងៃ​ពុធ​៧ ខែ​មីនា និង​បាន​ចាប់ខ្លួន​ប្រធាន​ក្រុមប្រឹក្សា​និស្សិត​ម្នាក់​ឈ្មោះ អូ​ម៉ាអាល់ គី​ស្វា​នី៕
អត្ថបទ៖ សុខ​មាន