Didier Drogba គ្រោង​ចូលនិវត្តន៍​ក្រោយ​ចប់​រដូវ​កាល​នេះ​

115

បាល់ទាត់៖ ​អតីត​វិ​រៈ​បុរស​របស់​ក្រុម​តោ​ខៀវ Chelsea និង​ក្រុម​ជំរើស​ជាតិ​កូ​ដូ​វ័រ Didier Drogba បាន​បង្ហើប​ពី​គំរោង​ចូល​និវត្តន៍ ​ក្រោយ​ចប់​រដូវ​កាល​នេះ​បន្ទាប់ពី​ឈាន​ចូល​វ័យ 40ឆ្នាំ​កាលពី​ថ្ងៃអាទិត្យ​។

Didier Drogba ដែល​ចុះហត្ថលេខា​លេង​អោយ​ក្លឹប​អាមេរិក Phoenix Rising ឆ្នាំមុន បាន​ចំណាយ​ពេល​ស្ទើរពេញ​មួយ​អាជីព​ជា​កីឡាករ​របស់​ខ្លួន​ ជាមួយ​ក្រុម​តោ​ខៀវ Chelsea ពី​ឆ្នាំ2004-2012 ដោយ​ជួយ​ក្រុម​ឈ្នះ​ជើងឯក Premier League 4លើក FA Cup 4លើក និង UEFA Champions League លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប បង្ហាញខ្លួន​បាន 226ប្រកួត​រកបាន 100គ្រាប់​។ ​រដូវ​កាល​មុន​ជាមួយ Phoenix Rising, Drogba រក​បាន 10គ្រាប់​ក្នុង​ចំណោម 14ប្រកួត​។

​​មុន​ទៅដល់​ទឹកដី​អាមេរិក Drogba បាន​ចំណាយ​ពេល​មួយ​រដូវ​កាល​នៅ​ចិន​ជាមួយ Shanghai Shenhua និង Galatasaray ក៏ដូចជា​វិល​ត្រលប់​មក Chelsea ម្តង​ទៀត​នៅ​ឆ្នាំ 2014-2015 មុន​បន្ត​ទៅ​ទឹកដី​អាមេរិក​លេង​អោយ​ក្រុម Montreal Impact៕
​ ​
​អត្ថបទ​៖​នាង សុភា​វុ​ធ