ជប៉ុន​ និង​កូរ៉េខាងត្បូង​នឹង​រក្សា​សម្ពាធ​អតិបរមា​លើ​កូរ៉េខាងជើង

92

ជប៉ុន៖ ​លោក Taro Kono រដ្ឋមន្ត្រីការបរទេស​ជប៉ុនបាន​និយាយ​ថា​ ជប៉ុន​ និង​កូរ៉េខាងត្បូង​បាន​ព្រម​ព្រៀង​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ សម្ពាធ​ជា​អតិបរមា​ត្រូវតែ​បន្ត​ដាក់​លើ​កូរ៉េ​ខាង​ជើង​ រហូតដល់​ពេល​ដែល​ខ្លួន​ចាត់​វិធានការ​ដ៏​ជាក់លាក់​ ដើម្បី​ដោះស្រាយក្ដី​កង្វល់ទាក់ទង​នឹងកម្មវិធី​អាវុធ​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​។

​លោក​ Kono បាន​ប្រាប់​អ្នកសារព័ត៌មាន​ បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​ប្រធាន​ចារកិច្ច​ជាតិកូរ៉េខាងត្បូង លោក ស៊ូ ហ៊ុន ថា ជប៉ុន​មានបំណង​នឹង​ផ្ដល់​ថវិកា​មួយ​ចំនួន ​ដល់​ការ​ធ្វើអធិការកិច្ចរបស់ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​កអន្តជាតិ​បើ​ចាំបាច់​។​ ​លោក ស៊ូ​ហ៊ុន កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ ដើម្បីពិភាក្សា​ពី​ដំណើរ​នា​ពេលថ្មីៗរបស់​លោក ទៅកាន់​ទីក្រុងព្យុងយ៉ាង​អំឡុងពេល​ដែល​កូរ៉េ​ខាង​ទាំង​២ បានព្រមព្រៀងគ្នាផ្ដើម​ជំនួប​កំពូល​មួយនៅ​ខែក្រោយ​។​ លោក​ក៏បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុងវ៉ាស៊ីនតោនផង​ដែរ កាលពី​សប្ដាហ៍​មុននៅ​ពេល​ដែល​លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើក​ឡើង​ថា លោកនឹង​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​ នៅ​ខែ​ឧសភា ​ដើម្បីពិភាក្សា​ពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង៕
អត្ថបទ៖ សុខ​មាន